ស្រវឹងស្រាខ្លាំង បើកម៉ូតូបុកបង្កាន់ដៃស្ពានថ្ម របួសបែកក្បាល

ភ្នំពេញៈមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយបុរសម្នាក់បើកម៉ូតូបុបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្តាលឲ្យ ដួលរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ នៅស្ពានលេខ៦ ផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ វុធ អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ បាក់ខែង សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ ជិះម៉ូតូគុបស្ករ ពាក់ស្លាកលេខក -៨១១៥ ភព១ ធ្វើដំណើពីត្បូងទៅជើង ។ លុះមកដល់ចំណុចស្ពានលេខ៦ ទំនងជាស្រវឹងស្រាខ្លាំង ក៏បុកបង្កាន់ដៃស្ពានថ្ម យ៉ាងពេញ ទំហឹង បណ្តាលឲ្យបែកក្បាលសន្លប់លែងដឹងខ្លួន ហើយត្រូវរថយន្តសាមុយដឹកទៅកាន៉មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *