លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ​មាន​ជ័យ បន្ត​ចុះ​សួរ​សុខ​ទុក្ខ កម្មករ កម្មការនី នៅ​តាម​បន្ទប់​ផ្ទះ​ជួល ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យទី ៣

 

 

 

 

ភ្នំពេញ៖ វេលាព្រឹក ម៉ោង៩ ថ្ងៃ អាទិត្យ ៥កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨ នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមដំណើរដោយ លោក អ៊ុំ ហឿង ចៅសង្កាត់ស្ទឹងមានជ័យ ៣ និង លោក ឯម ភារី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ទី ៣ រួមទាំង សាមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះសំណេះ សំណាល សួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌របស់អនុសាខាទៅផ្តល់ជូនបងប្អូនកម្មករ កម្មការនីរោងចក្រចំនួន ៣០គ្រួសារ ដល់លំនៅឋានបងប្អូនកម្មករ ស្ថិតក្នុងភូមិឬស្សីទី ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ក្នុងឱកាសនោះ លោក ឌី រ្ន័តខេមរុណ អភិបាលរងខណ្ឌបានផ្សព្វផ្សាយ អត្ថប្រយោជន៍ជាច្រើន ដែលជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីផ្តល់ជូនកម្មករ រួមមាន : ប្រាក់ឈ្នួលអប្បបរិមា ១៧០ដុល្លារក្នុង១ខែ ( ប្រាក់ខែគោល ) និងបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ការបញ្ចុះតម្លៃអគ្គីសនី ប្រើប្រាស់ បញ្ចុះតម្លៃទឹកស្អាត ។ ការផ្តល់ការគាំពារសន្តិសុខ សង្គមដល់កម្មករចាប់ពី ខែមករា ឆ្នាំ២០១៨ គឺម្ចាស់ក្រុុមហ៊ុនទាំងអស់ ត្រូវបង់ថ្លៃរបបសន្តិសុខ សង្គម១០០ភាគរយ ដល់កម្មករ រោងចក្រ ។
ជាមួយគ្នានេះដែរ បងប្អូននឹងទទួលបានការពិនិត្យ ព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃតាមរយះមូលនិធិសមធម៌ ។ ក្នុងនោះចំពោះ ស្ត្រីមានផ្ទៃពោះសម្រាលកូន និងទទួលការឈប់ សម្រាកពីការងាររយះពេល៣ខែ និងទទួល បាន ប្រាក់ខែ១២០ភាគរយ លើសពីនេះ បងប្អូនទទួល បានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលកូន១ ទទួល បាន៤០ម៉ឺនរៀល អ្នកសម្រាកបានកូន២ ទទួលបាន៨០ម៉ឺន អ្នកសម្រាលបានកូន៣ ទទួលបាន១លាន២០ម៉ឺន ។
កម្មករកម្មការនី ទទួលបានសេវាជិះរថយន្តក្រុងសាធារណះរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ( Free ) រយះពេល២ឆ្នាំ ( គិតចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ ) ។ ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួល បានប្រាក់សោធនិវត្តន៍ ( ប្រាក់រ៉ឺត្រែត ) ដែល នឹងទទួលបានចំនួន៨០ភាគរយ នៃប្រាក់ខែ ដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ ។

លោក ឌី រ័ត្នខេមរុណ បន្តលើកឡើងថា បើយើងក្រឡេកមកមើលនាពេលបច្ចុប្បន្ននេះវិញ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតិបញ្ញាដ៏ឈ្លៀសវៃ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិរគូពីសុខទុក្ខពលរដ្ឋ ពិសេសសុខទុក្ខ ក៏ដូចជាទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការនីរោងចក្រ ដោយក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលបាន តម្លើងប្រាក់បៀវត្សជូនបងប្អូនកម្មករច្រើនជាងមុន , បញ្ចុះតម្លៃទឹកភ្លើង , និងបានណែនាំដល់ម្ចាស់បន្ទប់ផ្ទះជួលទាំងអស់មិនត្រូវបន្តតម្លើងថ្លៃបន្ទប់ច្រើនទៀតឡើយ ។ ដែលកត្តាទាំងអស់នេះ ថ្វីត្បិតមិនអាចជួយបងប្អូនអោយមានជីវភាពធូរស្បើយខ្លាំងក៏ដោយ តែក៏ជាការចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនកម្មករកម្មាការនីរោងចក្រទាំងអស់គ្នាមួយកម្រិតធំ ហើយអាចអោយបងប្អូនរស់នៅក្នុងជីវភាពសមរម្យដូចគេឯងក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះផងដែរ ។

ទន្ទឹមការចុះសួរសុខទុក្ខ លោកឌី រ័ត្នខេមរុណ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករកម្មការនី សូមកុំស្តាប់តាមសម្តីញ៉ុះញ៉ុងពីបុគ្គលណាម្នាក់ ដែលមានចេតនាទុច្ចរឹត បំផុសបំផុលបងប្អូនអោយចូលរួមធ្វើសកម្មភាពតវ៉ាផ្សេងៗ ក្នុងគោលបំណងបំផ្លិតបំផ្លាញសង្គមជាតិដែល ប្រទេសជាតិយើងមានសន្តិភាពហើយនោះ ។

លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែបានគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៍សប្បុរ ឬក៏សាសនាអ្វីឡើយ ពោលគឺទីណាមានការ លំបាកទីនោះមានកាកបាទក្រហមកម្ពុជាតែងតែចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន : អង្ករ១ប៉ាវ , មី១កេស , ទឹកសុទ្ធ១យួរ , ទឹកត្រី១យួរ , ទឹកស៊ីអុីវ១យួរ និងថវិការ២ម៉ឺនរៀល ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *