បើក​រថយន្ត​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​រង​របួស​ធ្ងន់​ស្រាល​២នាក់​

 

 

 

ភ្នំពេញ​៖បុរស​២នាក់​រង​របួស​ធ្ងន់​ស្រាល​២នាក់​ ខណៈ​ដែល​ជិះម៉ូតូ​បុក​រថយន្ត​បើក​ឆ្លង​ផ្លូវ​ចូល​ទៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​ ២២​នឹង​៤០នាទី​យប់​ថ្ងៃ​អាទិត្យ​ ៥កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​២១ខែ​មករា​ឆ្នាំ​២០១៨​ ស្ថិត​នៅ​ចំណុចមជ្ឈមណ្ឌលម៉ុងឌីយ៉ាតាម​បណ្តោយផ្លូវម៉ៅសេទុងសង្កាត់ផ្សារដើមគរខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរសបួននាក់ជិះរថយន្ត​មួយ​គ្រឿង​ម៉ាកកាមរីបាឡែនពណ៌​ស្ករពាក់​ស្លាក​លេខភ្នំពេញ2U-0593ចេញពីសុីការក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាបំរុងឆ្លង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូម៉ាកធូដេពណ៌​ក្រហមពាក់​ស្លាក​លេខភ្នំពេញ1FL-1901ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សុី​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាងលឿនមកបុកចំចង្កៀង​រថយន្ត​ខាងធ្វេងបណ្តាលអោយខូចខាត។​ ចំណែក​ឯ​ម៉ូតូដួល​បណ្ដាល​អោយ​ជន​រង​គ្រោះ​រងរបួសជើងខាងស្តាំធ្ងន់​នឹង​ម្នាក់​ទៀត​រង​របួស​ស្រាល​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​សម្រប​សម្រួល​គ្នា​ រហូត​ដល់​ភាគី​រង​គ្រោះ​ព្រម​ទទួល​សំណង​ចំនួន​១០ដូល្លារ៍​នូវ​នឹង​កន្លែង​កើត​ហេតុ​៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *