ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ម្នាក់​ ខណៈ​ដែល​រថយន្ត​ជន​ជាតិ​ចិន​បើក​រថយន្ត​បុក​នៅ​ផ្លូវ​ជាតិ​លេខ​៤

 

 

ភ្នំពេញ​៖​ ជនជាតិចិនម្នាក់បើករថយន្តបុកម៉ូតូបណ្តាលអោយស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវនឹងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលវេលាម៉ោង១០នឹង៥០នាទីថ្ងៃ២១ខែមករាឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៤ នៅមុខខ្លោងទ្វារវត្ត អរុណវតី ភូមិអង្គ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាកលុចសុីស470ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2N-8877បើកបរដោយជនជាតិចិនបើកក្នុងទិសដៅពីលិចទៅកើត ។ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FT-0704ជិះគ្នា២នាក់បើកក្នុងទិសដៅពីកើតទៅលិច ។ជនរងគ្រោះដែលស្លាប់ឈ្មោះបូ ពិសាលភេទប្រុសអាយុ ៣៤ឆ្នាំមុខបរជាងដែកស្នាក់នៅម្តុំផ្សារត្រពាំងថ្លឹងសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិពងពស់ឃុំរោងដំរីស្រុកបាភ្នំខេត្តព្រៃវែងនឹងម្នាក់ទៀតរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះនៅឡើយ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតដោយជិះគ្នាពីរនាក់ក្នុងល្បឿនមធ្យមដោយផ្លូវជាតិលេខ៤ត្រង់ចំណុចកើតហេតុមានសភាពខូចខាតមានជង្ហុកធំៗហើយដោយមានភ្លើងយានយន្ដមកពីមុខចាំងផងនោះ ស្រាប់តែមានរថយន្តម៉ាកឡិចសុីស470បើកបរដោយបុរសជនជាតិចិនពេលបើកខំគេចជង្ហុកក៍រេចង្កូតមកផ្នែកខាងឆ្វេង ហើយបុកម៉ូតូជនរងគ្រោះចំ ចំហៀងខាងមុខរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលអោយបុកអូសប្រមាណជាង១០ម៉ែត្រនឹងបណ្តាលឲ្យម៉ូតូជនរងគ្រោះរួញមួយកំណាត់មុខចំណែកឯជនរងគ្រោះម្នាក់របួសធ្ងន់ដកដង្ហើមចង្រិតនិងម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅសង្គ្រោះ តែជាអកុសលដឹកបានពាក់កណ្ដាលផ្លូវ អ្នករងរបួសដកដង្ហើមចង្រិត បានដាច់ខ្យល់ស្លាប់តែម្ដង ។

តាម​ប្រភពបន្ដថាជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះមន្ទីពេទ្យសម្ភពរស្មីតែដោយសារបួសធ្ងន់ពេកទើបដឹកយកទៅសង្គ្រោះបន្ដនៅមន្ទីរពេទ្យព្រះកុសុមៈ ។ គេនិយាយថាពេលបុកភ្លាមៗរថយន្តជនជាតិចិនមិនព្រមឈប់ទេគឺបានបើករត់ចេញពីកន្លែងកើតហេតុដោយបើកចូលក្នុងបុរីសែនមនោរម្យភូមិកន្ទោកជើងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យដោយរត់ចូលឃ្លាំងមួយកន្លែងគេចខ្លួនបាត់ដោយទុករថយន្តនៅតាមផ្លូវហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុជំនាញចរាចរខណ្ឌពោធិ៍សែនជ័យបានប្រគល់ឲ្យជំនាញ ចរាចរណ៍ធានីភ្នំពេញដើម្បីធ្វើការវាស់វែងនឹងយកម៉ូតូនិងស្ទូចរថយន្តបង្កយកទៅទុកផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចេញមុខដោះស្រាយគ្នានៅពេលក្រោយ៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *