សាហាវ​ហួស​!​ រំលោ​ភ​​ក្មេង​ស្រី​អាយុ​៥​ឆ្នាំបាន​ស​ម្រេច ហើយគម្រា​ម​សម្លាប់​

 

 

 

ភ្នំពេញ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវ​ជនសង្ស័យដែល​ត្រូវ​ជា​ចៅប្រុស​ម្ចាស់​ផ្ទះ​ចាប់​រំលោភ​បាន​សម្រេ​ច​ហើយ​គម្រាម​សម្លាប់ករណី​រំលោភ​ទៅ​លើ​កុមារី​រូប​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​វេលា​ម៉ោ​ង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា​ឆ្នាំ២០១៨ នៅ​ក្នុង​បន្ទប់​ជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន១ ខណ្ឌ​មាន​ជ័យ ។ ក្មេង​ស្រី​រងគ្រោះ​និង​ជន​សង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ។

តាម​ការ​រៀប​រាប់​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​បាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​រូប​គាត់​មិន​បាន​នៅ​ផ្ទះ​ទេ ចេញ​ទៅ​ធ្វើ​ការ​បាត់​អស់​និង​បា​ន​​ទុក​ក្មេង​រងគ្រោះ​នៅ​ផ្ទះ​ម្នាក់​ឯង ហើយ​ពេល​នោះ​ជន​សង្សយ័​ខាង​លើ​បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀ​នរួច ក៏​ឃើញ​ក្មេង​ស្រី​រត់​លេង​នៅ​មុខ​បន្ទប់​ហើយ​​ក៏​បាន​អូស​ដៃ​ក្មេង​ស្រីរងគ្រោះ​ខាង​លើ ចូល​ទៅ​​ក្នុង​បន្ទប់​រួច​សំរាត​ខោ​អាវ​និង​ធ្វើ​សក​ម្មភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច ក្រោយ​មក​ជន​ល្មោភកាម​ខាង​លើ​នេះ​បាន​គម្រាម​ក្មេ​ង​ស្រី​ខាង​លើ​នេះ​បើ​ហ៊ាន​និយាយ​ប្រាប់​ម្តាយ​របស់​នាង រូប​គេ​និង​សម្លាប់​ចោល ។

លុះ​ដល់​ពេល​ល្ងាច​ម្តាយ​បាន​ចេញ​មក​ពី​ធ្វើ​ការ​វិញ ក៏​បាន​ឃើញ​កូន​ចេះ​តែ​យំ និង​មាន​អាការ​ការ​ឈឺ​ចាប់​រួច​ដើរ​កន្ធែច​ជើង ទើប​គាត់​សួរ​នាំ​កូន​ស្រី​របស់​គាត់ ទើប​បែក​ធ្លាយ​ថា កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ចៅ​ប្រុស​របស់​ម្ចាស់​បន្ទ​ប់​ជួល​ចាប់​រំលោភ​កូន​គាត់ ។ ទើប​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី ព្រឹក​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៨ ម្តាយ​កុមារី​រងគ្រោះ​ក៏​បាន​នាំ​កូន​ស្រី​គាត់​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ អោយ​ជួយ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​អោយ​កូន​ស្រី​របស់​គាត់​ផង ។ បច្ចុ​ប្ប​ន្ន​សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ជ្រាវ​ចាប់​ជន​ល្មោភ​កាម​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *