

ភ្នំពេញ៖ បុរសម្នាក់ជាថៅកែហាងយីហោ ប្លូរថោន មួយកន្លែងត្រូវជនបង្កមួយក្រុមវាយបណ្តាលអោយបែកមុខបែបមាត់ ខណៈដែលមានជម្លោះជាមួយគ្នា ហើយរត់គេចបាត់ស្រមោលសូន្យឈឹង។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១:២០ នាទីកណ្ដាលអាធ្រាត្រថ្ងៃទី៧ខែធ្នូរឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តាយផ្លូវ ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះជា ម្ចាស់ហាងឈ្មោះ ជិន រម្យ អាយុ ២៦ មុខរបរម្ចាស់ ហាងខារ៉ាអូខេ យីហោ ប្លូរថោន ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុក បាទី ខេត្តតាកែវនឹងប្រពន្ធឈ្មោះ ទឹម សុង ភេទស្រី អាយុ២៨ ឆ្នាំជាថៅកែស្រី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
តាមប្រភពពត៌ មានពីជនរងគ្រោះជាប្តី បាននិយាយប្រាប់ថា មុនពេលកើតហេតុ ជនបង្កបានមកផឹកសុីនៅហាងគាត់មានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង។លុះផឹកសុីរួចហើយបាននាំគ្នាចេញទៅប្រហែល៥នាទីបានប្រមូលបក្សពួកថែម៦នាក់មកទៀត(សរុប៩នាក់) បានមកវាយទៅរូបគាត់ដោយពុំដឹងមានរឿងអ្វីខណៈដែលគាត់កំពុងអង្គុយលើសាឡុង។
តាមប្រភពដដែលបានបន្តទៀតថា ពេលដែលវាយរូបគាត់ជាច្រើនដៃ ហើយ ភាគីបង្កបានយកកូនសោវាយ
លើរូបគាត់ចំថ្ពាលខាឆ្វេងបណ្តាលអោយឈាមហូរស្រោចពេញអាវ។ពេលភ្លាមៗនោះថៅកែស្រីដែលជាប្រពន្ធជនរងគ្រោះបានឃើញជនបង្កវាយប្តីខ្លួនបានរត់ទៅម៉ូតូភាគីបង្កទុកហើយស្រាប់តែភាគីបង្កខាងលើបានទះនាងមួយកំភ្លៀងបណ្តាលអោយរយៈគុំត្រជៀកផងដែរ។បន្ទាប់មកបក្ខពួកជនបង្កបាននាំគ្នារត់គិចខ្លួនបាត់ស្រម៉ោលដោយរត់ចោលម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេរ៊ី២០១០ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ 1AP 5272មួយគ្រឿងយកទៅរក្សាទុប៉ុស្តិ៍។ក្រោយពេលកើតហេតុជនរងគ្រោះទាំងប្តីនឹងប្រពន្ធបាននាំគ្នាទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបដើម្បីអោយជួយវែករកមុខជនបង្កខាងលើមកដោះស្រាយទៅតាមផ្លូវច្បាប់៕សារ៉េត