ងោក​មួយ​ភាំង​បើក​រថយន្ត​បុកបង្គោលភ្លើងបាក់អស់មួយដើមទាំង​កណ្ដាល​ថ្ងៃ

 

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយបាក់ដួលរាបស្មើដី។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃច័ន្ទ ៦កើតខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២២ ខែមករាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ ស ពាក់ស្លាកលេខភ្នំពេញ2AR 6538 បើកបរដោយបុរសម្នាក់ដឹងកង់ឡាន ធ្វើដំនណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅឡើងលើឃឿនផ្លូវបុកបង្គោលភ្លើងបណ្តាលអោយបាក់ដួលរៀបស្មើដល់ដីកល់រថយន្តជាប់ទៅមុខលែងរួច តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីមកស្ទូចយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *