រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់រួចបើករត់គេចខ្លួនបាត់

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកម៉ូតូមួយគ្រឿងពេញទំហឹងរួចរត់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់​ថ្ងៃ​ច័ន្ទ​៦កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦១កែងនិងផ្លូវលេខ១៨៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមផ្លូវលេខ២៦១ទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវ១៧៦ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1CA-7568ជិះដោយបុរសម្នាក់តាមផ្លូវលេខ១៨៦ទិសដៅពីកើតទៅលិច ពេញទំហឹងបណ្តាលជនរងគ្រោះរងបួសធ្ងន់។បន្ទាប់​មក​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុង ហាក់ដឹកយកទៅ​ព្យាបាល​ភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ​កម្លាំងនគរបាល​មូលដ្ឋានបានចុះមកដល់ បានយកម៉ូតូជនរងគ្រោះទៅរក្សាទុខនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣រងចាំសាច់ញាត្តិមកទទួលត្រឡប់យកទៅផ្ទះវិញ៕​ខុង​មុីង​

 

Leave a Reply

Your email address will not be published. Required fields are marked *