រំលោភ​ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំយូរណាស់​មកហើយ​ទើប​បែកការណ៍ប្រពន្ធប្តឹងឲ្យជាប់ខ្នោះ

ខេត្តរតនគិរីៈ ​នគរបាល​ស្រុក​កូន​មុំបាន​ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​រំលោភ​ប្អូនថ្លៃ​បានសម្រេច​ជាច្រើន​ដង ទើប​បែកធ្លាយ​ដល់​បងស្រី​បង្កើត(ប្រពន្ធ)ទៅដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ត្រពាំង​ក្រហម ឲ្យឃាត់ខ្លួនកាលពី​ថ្ងៃអាទិត្យ៥កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ។

មន្ត្រីនគរបាល​ស្រុក​កូន​មុំបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សែម សារ៉ូ ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។ចំណែក​នារី​រងគ្រោះ​​ឈ្មោះ ហ.ស.ល អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

​យោងតាម​ពាក្យបណ្តឹង​របសបងស្រី​បង្កើត​របស់នារីរងគ្រោះ​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ប្តី​របស់ខ្លួន​បាន​រំលោភ​ប្អូនស្រី​បង្កើត(ប្អូនថ្លៃ)ជាយូរណាស់​មកហើយ តែ​ខ្លួន​មិនដឹង​ហើយ ទើប​តែពេលនេះគាត់ចេះតែ​សង្ស័យ​ ក៏ហៅប្អូនស្រីមកជជីកសួរនាំក៏បែកធ្លាយរឿង​ពិតទើទៅដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រហម ឲ្យឃាត់ខ្លួនប្តីកំហូចនេះ​តែម្តងទៅ ។

បន្ទាប់ពីទទួលបាក្យបណ្តឹងនេះភ្លាម នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំង​ជំនាញ​អធិការដ្ឋាននគរបាល​ស្រុក​កូន​មុំ​បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ ហើយ​ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​ប្អូនថ្លៃ​ច្រើនលើកប្រាកដ​មែននាពេលកន្លងមក គ្រាដែលប្រពន្ធមិននៅផ្ទះ។

ក្រោយពីសាកសួរ​ចប់សព្វគ្រប់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅឃុំខ្លួន​បណ្តោះ​អាសន្ន​​នៅអធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ និងបានបញ្ជូន​នារី​រងគ្រោះ​ទៅធ្វើ​កោសល្យវិច័យ​ផ្លូវភេទនៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្តរតនគិរី ប្រយោជន៍រកឲ្យឃើញភស្តុតាងសម្រាប់ដាក់បន្ទុក ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *