ជនល្មោភកាមដែរចាប់ក្មេងស្រីអាយុ៥ឆ្នាំរំលោភបានសម្រេច ហើយរត់គេចខ្លួនបាន១ថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

 

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការណ៍ជាមួយ​ប៉ុស្តិ៍​ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច​ខណៈ​ដែល​រត់គេចខ្លួនអស់រយៈពេល១ថ្ងៃ។​
​ជន​សង្ស័យ​ដែល​ចាប់​រំលោភ​កូន​ក្មេង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ យន់ ចាន់ឧសភា អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។

គួររំលឹកថា​៖​ករណី​នេះ​ជន​សង្ស័យ​បាន​ប្រព្រឹត្ត​កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១៨ ស្នាកនៅចំនុចបន្ទប់ជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជ័យ។​បន្ទាប់​មក​ម្តាយក្មេងស្រីរងគ្រោះ បានដឹកដៃកូនស្រីមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ថាជនសង្ស័យខាងលើបាន ធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់ ខណៈ​នោះ​ក៏​មាន​ការជួយជ្រុមជ្រែងពីអង្គការCPUផងដែរ។

ក្រោយពីរទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះរួច មកដោយមានការបញ្ជារផ្ទាល់ពីលោកវរសេនីយ៏ឯក តេងស៊ី ណូ អធិការខណ្ឌមានជយ័ បញ្ជាអោយលោកអនុសេនីយ៏ឯក ម៉ៅ សាវឿន នាយប៉ុស្តិនគរបាលស្ទឹងមានជយ័១ បានដឹកនាំកម្លាំងស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័ដែលល្មោភកាមម្នាក់កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០១៨នៅចំនុចបន្ទប់ជួលដែលជនសង្សយ័ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើនៅភូមិទ្រា២សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័។

ក្រោយពេលឃាត់ខ្លួនជនសង្សយ័ខាងលើរួច​កម្លាំងនគរបាល​នាំ​យក​មកធ្វើការសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជយ័១ នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើពិតប្រាកដមែនដោយសារតែរូបគេប្រើប្រាស់ថ្នាំញៀនហើយមានអារម្មណ៍ផ្លូវភេទ​ពេក​។

បច្ចុប្បន្នជនសង្ស័យ​ខាងលើត្រូវបញ្ជូនទៅឃុំខ្លួ
នបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *