បង្ក្រាប បទល្មើស នេសាទ ឃាត់មនុស្ស៥០នាក់ និងទូក៨គ្រឿង កម្ទេចចោលឧបករណ៍មួយចំនួន

ខេត្តកំពង់ចាម ៖ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងលោក សេង សុជា អភិបាលរងស្រុកជើងព្រៃ បានដឹកនាំមន្ត្រីក្រោមឱវាទ ដោយសហការជា មួយអាជ្ញាធរស្រុកបាធាយ និងប្រជាពលរដ្ឋស្រុកជើងព្រៃ ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ៥០នាក់ និងទូក៨គ្រឿង រួមទាំងរុះរើរបាំងផ្ជិតព្រែកនៅចំណុចព្រែកអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ដែលអ្នកទាំងនោះ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ។

កិច្ចសហប្រតិបត្តិការខាងលើនេះធ្វើឡើង កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២៩០១៨ នៅ ស្ទឹង ដងអូរ និងទន្លេ ចំណុចកើតហេតុខាងលើ ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ប្រតិបត្តិការនេះកម្លាំងឃាត់ មនុស្ស៥០នាក់ និងទូក៨គ្រឿង រុះរើរបាំងផ្ជិតព្រែកចំនួន១២កន្លែង សរុបប្រវែង១៨០ម៉ែត្រ ដកបង្គោលចម្រឹងសរុបចំនួន៣៦០ដើម ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *