កម្លាំងនគរបាល​ឃាត់ខ្លួនជនសង្ស័យ២នាក់នឹង​គ្រឿងញៀន១កញ្ចប់

 

 

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវកម្លាំង​នគរបាល​ធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀន១កញ្ចប់តូច។ ​ហេតុកា​រ​ណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ហ៊ុយ សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ឃុំប្រាំយ៉ាម​ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម។ ជនសង្ស័យទី២មានឈ្មោះ នួន ចន្តា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ឃុំប្រាំយ៉ាម​ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម។​សម្ភារះដកហូតបានរួមមាន៖ក្រាសថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់,ម៉ូតូមួយគ្រឿង,ទូរស័ព្ទ១គ្រឿង។

​តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង២ខាងលើ​កម្លាំងនគរបាល​ខណ្ឌជ្រោយចង្វារបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរារណ៍ និងត្រួវពិនិត្យអាវុធជាតិផ្ទុះ ក៏ឃើញជនសង្ស័យ រួចធ្វើការឆែកឆេរ​រកឃើញ​ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ទើបកម្លាំងឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជន​សង្ស័យទាំង២​នាក់​កម្លាំងនគរបាល​កំពុងធ្វើការសាកសួរដើម្បីធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីច្បាប់៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *