រថយន្តមួយគ្រឿងបើកបុកម៉ូតូកិនអូសជាង៤០ម៉ែត្រ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​

0
181

img_8728img_8729img_8730
ភ្នំពេញ៖បុរសម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ព្រោះរថយន្តបើកបុកម៉ូតូអូសជាង៤០ម៉ែតបណ្តាលអោយរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិចោមចៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាក អុីស៊ុយស៊ុយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A 3827បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ចំណែកឯជនរងគ្រោះឈ្មោះ យ៉ាង គន្ធី ភេទប្រុស អាយុ៣៣ឆ្នាំជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខ1A4699 រស់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។

តាមប្រភពពត៌មានពីកន្លែងបាននិយាយថាមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ហើយស្រាប់តែមានរថយន្តបង្កខាងលើបើកក្នុងទិដៅពីកើតទៅលិចស្របគ្នា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើ បានបើកវ៉ារថយន្តម៉ាក ប្រូស ពណ៌សរមួយគ្រឿងទៀត តែវ៉ាមិនផុតបានបុកម៉ូតូរងគ្រោះអូសម៉ូតូនឹងជនរងគ្រោះនៅក្រោមរថយន្តបានប្រមាណជាង៤០ម៉ែតទើបខ្ទៀតចេញ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលជនរងគ្រោះខ្ទាតចេញពីរថយន្ដរងរបួសរលាត់ពេញខ្លួននិងរយៈកាលៀនផ្នែកខាងស្តាំ បន្ទាប់មកអ្នកបើកបររថយន្តខាងលើបានចុះរត់គិចខ្លួនត្រូវប្រជាពលរដ្ឋរត់ដេញចាប់ដែរតែចាប់មិនបាន។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសង្គ្រោះរបស់គ្លីនិកឯកជនដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗ។ចំណែកម៉ូតូនឹងរថយន្តខាងលើត្រូវបានមន្ត្ត្រីជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វ៉ែងនឹងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕ សារ៉េត

LEAVE A REPLY

Please enter your comment!
Please enter your name here