តូចចិត្តម្តាយវៃ២រំពាត់ ហើយទិញសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់យ៉ាង​អាណោចអាធម៌​

 

 

ខេត្តសៀមរាប ៖ ក្មេងប្រុសចិត្តខ្លាំងម្នាក់ ត្រូវបានម្តាយវៃ២រំពាត់ ដោយសារមិនទៅរៀន បែរជាខឹងរហូតទិញសាំង រួចដុតសម្លាប់ខ្លួនឯង ឆេះស្លាប់យ៉ាងអាណោចអធម៌ កាលពី វេលាម៉ោង១០ និង៣០ នាទីព្រឹក្រឹក ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៨​ នៅចំណុច​ភូមិ​ដូនអែម​ ឃុំ​គោកដូង​​ ស្រុកអង្គរជុំ ខេត្តសៀមរាប។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា ក្មេងប្រុសដែលធ្វើអត្តឃាតមានឈ្មោះ គង់ ចា​ ភេទប្រុស​ អាយុ១៤ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ម្ដាយ​ឲ្យទៅរៀន​ គាត់​អត់ទៅរៀន​ បែរជាទៅស៊ីឈ្នួល​កាប់​ដំឡូង​ ពេលម្តាយដឹងថា អត់ទៅរៀនក៏ខឹង និងវាយ០២រំពាត់(ដើម​ដំឡូង)។បន្ទាប់​មក​ជនរងគ្រោះតូចចិត្តហើយខឹងម្តាយក៏ទិញសាំងចាក់ស្រោច​លើខ្លូនហើយដុតបណ្តាលឲ្យឆេះស្លាប់តែម្ដង។

បច្ចុប្បន្ននេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *