ស្ដ្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលអោយយុវជនម្នាក់ជិះម៉ូតូលឿនចាប់ហ្វាំងមិនទាន់បុកពេញទំហឹងបណ្ដាលអោយសន្លប់ស្ដូកស្ដឹង

 

 

ភ្នំពេញ៖ ស្ដ្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលអោយយុវជនម្នាក់ជិះម៉ូតូលឿនចាប់ហ្វាំងមិនទាន់បុកពេញទំហឹងបណ្ដាលអោយសន្លប់ស្ដូកស្ដឹង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

យុវជនម្ចាស់ម៉ូតូហុងដាឌ្រីមមាន ឈ្មោះ វែក សុធី អាយុ ២១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ចំណែកស្ដ្រីម្ចាស់ម៉ូតូកូនទាមិនបានស្គាល់អត់សញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបនាឃើញស្ដ្រីម្នាក់ជិះម៉ូតូម៉ាក កូនទា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1E-7822 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតបត់ឆ្លងផ្លូវមកខាងជើង ស្រាប់តែបត់មិនទាន់ឆ្លងផ្លូវផុតផងក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខក្រុងព្រះសីហនុ 1A-8153 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនជាន់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកពេលមួយទំហឹងបណ្ដាលអោយស្ដ្រីម្នាក់សន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ ភ្លាមៗនោះត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា ។ចំណែកម្ចាស់ម៉ញងញហុងដាឌ្រីមរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌដើម្បីចុះមកធ្វើការវាស់វែងនិងអូសម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយពេលក្រោយ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *