យុវជន២នាក់ជាសិស្សសាលាជិះម៉ូតូបញ្ច្រាស់ផ្លូវត្រូវរថយន្តសាំយ៉ុងបុករបួសធ្ងន់ស្រាល

 

 

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះពួកគេជិះម៉ូតូលឿនទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ហើយត្រូវរថយន្តសាំយ៉ុងបើកចេញពីហាងនំប៉័ងជ្រុលបុកពេញទំហឹង។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៨ នៅចំណុចមុខហាងនំប័ងតាំងប៊ុនIII ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនជាសិស្សសាលា២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅឆ្នា២០១៦ ពាក់ស្លាកលេខភ្នំពេញ1FM 1465 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ខណះមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងមិនចាំស្លាកលេខបើកចេញពីហាងនំប៉័ង ក៏វ៉ាក់អើគ្នាចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ភ្លាមនោះរថយន្តសង្រ្គោះក៏បានបើកគេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *