កម្លាំង​នគរ​បាល​ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

 

 

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អមនិងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ករណីប្រប្រាស់គ្រឿងញៀន។ ករណីទី១ឃាត់ខ្លួនកាលពីអង្គារ៍ ៧កើតខែមាឃឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែមករា វេលាម៉ោង២៣ និង១០នាទី ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង០២នាក់នោះមាន ១-ឈ្មោះ ទេព រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្កលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៣២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ សន ផល្លាហីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅលេខ២៣០ ផ្លុវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីទី២សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្តទៀតកាលពីថ្ងៃកាលពីអង្គារ៍ ៧កើតខែមាឃឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែមករា វេលាម៉ោង២២ និង០០នាទី ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍មួយកន្លែងផ្លូវលេខ១៩៨០ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលប៉ុស្តិ៍ភ្នំពេញពេញថ្មីបានឲ្យដឹងថា​ ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះទីមួយឈ្មោះ មឿន វុធដា ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវ១៩៧៨ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ឈ្មោះ អ៊ូ មាន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបមិនពិតស្នាក់នៅផ្លូវ១៩៧៨ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្រ្ត របស់ខ្លួន លុះដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យចំនួន០២នាក់កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងបាន ហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងល្បាតបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ។ដោយឡែកនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីក៍បានប្រាប់មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើគីកម្លាំងល្បាតក្នុងមូលដ្ឋានក៍ឃើញពួកគេកំពង់ឈរនៅកន្លែងដីឡូតិ៍ហើយមានការសង្ស័យក៍ឃាត់ខ្លួនយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *