បាត់ពីផ្ទះ ៣ថ្ងៃ រកឃើញសពអណ្តែតទឹក នៅស្រុុកស្អាង

ខេត្តកណ្ដាល ៖ សាកសពបុរសអណ្តែតទឹកទន្លេបាសាក់ម្នាក់ត្រូវបានគរប្រទះឃើញ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៦ ធ្នូ ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយពុំ ត្រង់ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

សាកសពនេះមានឈ្មោះឡុង វាសនា ហៅប៉េ អាយុ៣០ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មានស្រុកកំណើតនៅភូមិបឹងដែង ឃុំតាសួសស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល លូប្រាំបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រពន្ធ ឈ្មោះគង់    សាម៉ន។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន បានលើកសាកសពមកលើគោក បានឃើញទូរស័ព្ទដៃ១ជនរងគ្រោះគ្រឿងម៉ាកiPhone 4 ពណ៌.ស នៅក្នុងហោប៉ៅខាងមុខក៏បានយកលេខស៊ីមទំនាក់ទំនងរកក្រុមគ្រួសារសព ទើបជួបប្រពន្ធរបស់សាកសពនោះ ដែលបានបាត់ខ្លួនប្តីតាំងពីល្ងាចថ្ងែសៅរ៍ ទី៣ ធ្នូ មកម្ល៉េះ ។ ប៉ូលិសកំពុងសង្ស័យថាករណីនេះ វាយប្លន់យកទ្រព្យ៕    %e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%a2%e1%9e%8e%e1%9f%92%e1%9e%8f%e1%9f%82%e1%9e%8f%e1%9f%a1%e1%9f%a1 អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *