អំណាច​នៃ​ជាតិ​ស្រវឹង​ធ្វើ​អោយ​បុរស​ម្នាក់​រង​របួស​

 

 

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ទើបតែចេញពីហាងផឹកសុី ក្នុងស្ថានភាពស្រវឹងទន់ទោ ព្យាយាមជិះម៉ូតូ​អំណាចនៃជាតិស្រវឹងធ្វើឲ្យបុរសខាងលើ គ្រប់គ្រងដៃចង្កូតលែងបានដួល​ដោយខ្លួនឯង បណ្តាលឲ្យរងរបួសជើងស្តាំ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធ រុស្សី មុខសួនកុមា ពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

បុរសជាជនរងគ្រោះ ទោះជាមិនសួរ ក៏ប្រាប់ និយាយដោយខ្លួនឯងដែរ ថាគាត់មានឈ្មោះ រតនា ភី អាយុ៤៨ឆ្នាំ មានផ្ទះនៅក្រុងព្រះសីហនុ តែមកស្នាក់នៅជាបណ្តោះអាសន្ននៅ ក្បែរផ្សារសុិនជូរី ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ZOOMER X ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-6910 ។

តាមប្រភព​ព័ត៌មានពី​កន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ចេញពីកន្លែងផឹកសុី នៅក្នុងភូមិត្រពាំងល្វា ជិះកាត់ឡើងមកលើផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ក្នុងគោលបំណង សំដៅឆ្ពោះទៅផ្លូវជាតិ លេខ៣ តែដោយសារ ភាពស្រវឹងរបស់ជនរងគ្រោះ ទន់ទោទៅហើយ នៅតែព្យាយាមបើកបរម៉ូតូ ទីបំផុត ទប់ដៃចងហកូតលែងជាប់ ដួលផីង ខ្លួនឯងបណ្តាលឲ្យរងរបួសជើងស្តាំ ។

ក្រោយកើតហេតុ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ ទើបតែវិលត្រឡប់មកពីមន្ទីរពេទ្យ ប្រទះជួបដោយចៃដន្យ ក៏ឈប់ចុះជួយ និងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯម៉ូតូ ត្រូវបានជនរងគ្រោះ ផ្តាំសូមឲ្យ ភ្ញាក់ងារសង្រ្គោះ យកទៅផ្ញើរទុកជាបណ្តោះអាសន្ននៅសលាខណ្ឌពោធិសែនជ័យ ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *