រថយន្តហ្វតបត់ត្រឡប់ក្រោយក្នុងល្បឿនលឿនរេចង្កូតបុកអ្នកជិះម៉ូតូស្លាប់ម្នាក់

ខេត្តបន្ទាយមានជ័យៈ រថយន្តម៉ាកហ្វតមួយគ្រឿង ខណៈបើកបរលើផ្លូវសុខៗ ស្រាប់តែបែរបកក្រោយបុកបុរសជិះម៉ូតូម្នាក់ យ៉ាងពេញទំហឹងបណ្តាលឲ្យបាត់បង់ជីវិតនៅពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានមួយសន្ទុះ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចនគរបាលចរាចរ ស្រុកស្វាយចេកបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ្វត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2F-3099 បើកបរដោយឈ្មោះ ញ៉េប ប្រុស អាយុ១៨ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦អា ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូតត្រឡប់ក្បាលទៅក្រោយវិញ ក៏បុកនឹងម៉ូតូ១គ្រឿង ម៉ាកហុងដា PCX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តាន់ បុត្រ ភេទប្រុស អាយុ៤៨ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។ ក្រោយមកគេនាំគ្នាដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្វាយចេក ហើយដោយរបួសធ្ងន់ពេកជនរងគ្រោះក៏បាត់បងជីវិតទៅ ។ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ស្វាយចេកព្រមទាំងយករថយន្ត និងម៉ូតូ ទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *