ងោកមួយភាំងរេចង្កូតឡើងលើសួនច្បារខណ្ឌចែកផ្លូវជ្រុលទៅបុកដើមឈើមួយដើមបាក់រាបដល់ដី

 

 

ភ្នំពេញ៖ បុរសបើករថយន្តតាក់សុីម្នាក់រួមដំណើរដឹក​ភ្ញៀវម្នាក់ទៀតបើករថយន្ត ងោកមួយភាំងរេចង្កូតឡើលើសួនច្បារខណ្ឌចែកផ្លូវឆ្លងមកផ្លូវម្ខាង​ទៀតជ្រុលទៅបុកដើម​ម្ខុបមួយដើមនៅមុខផ្ទះប្រជាពលរដ្ឋបាក់រាបដល់ដីរថយន្តបង្កទៅមុខលេងរួច សំណាងល្អមិនមានអ្នកណារងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤-០០នាទីទៀបភ្លឺឈានចូលថ្ងែទី ២៤ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានទី៤ខាងជើង តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្តោយចង្វា រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពីម្ចាស់រថយន្តបង្កបាន ប្រាប់ឲ្យដឹងថា​ នៅ​មុនកើតរូបគាត់​បានបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX300ពណ៌​សពាក់ស្លាកលេខភ្នំពេញ2Q-5788រត់តាក់សុីបានដឹកភ្ញៀវម្នាក់ចេញពីក្រុងភ្នំពេញ​ឆ្ពោះ​ទៅខេត្តព្រៃវែងក្នុងតម្លៃ១០មុឺនរៀល។លុះមកដល់ចំណុចកើតហេតុ​ខាងលើដោយងងុយដេកផងបាន​ងោក​មួយភាំងបណ្តាលរថយន្តរេចង្កូតទៅខាងឆ្វេងដៃឡើងលើសួនច្បារខណ្ឌចែកផ្លូវឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកដើម​ម្ខុបមួយដើមមុខផ្ទះប្រជាពលរដ្ឋបាក់រាបដល់ដី រលើងដក់គល់ រថយន្តបង្កខូចខាតចំហៀងខាងស្តាំនិងដាច់កង់ទៅមុខលេងរួច និងបង្កឲ្យរងកាខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះតិចតួច​ តែ​សំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុ​កម្លាំងនគរបាល​មូលដ្ឋានបានចុះមកដល់​កន្លែង​កើត​ហេតុ​បានទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *