សិស្សវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀន​ ១២នាក់​ ដួលសន្លប់មិនដឹងមូលហេតុ

ខេត្តពោធិ៍សាត់៖​យ៉ាងហោចណាស់មាន សិស្សានុសិស្សរៀននៅអនុ​ និងវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀន១២នាក់​ ក្នុងនោះស្រី១១នាក់​ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុង​ថ្នាក់រៀន​ដោយ​ មិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​៩ព្រឹក​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៨​ ក្នុងសាលាអនុ​ និងវិទ្យាល័យតែម្តង ស្ថិតក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

លោក​ ស៊ុម​ ផារិទ្ធ​ នាយកវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀន បានឲ្យដឹងថា​ នៅវេលាម៉ោង​៩ព្រឹកថ្ងៃកើតហេតុសិស្សានុសិស្សរបស់លោក​  បានដួលសន្លប់ជាបន្តបន្ទាប់ចំនួន​១២នាក់មែន​ ក្នុងនោះ​មានស្រី១១នាក់​ ហើយការដួលសន្លប់នេះ មិនដឹងមូលហេតុនោះទេ​។ លោកនាយកវិទ្យាល័យមានប្រសាសន៍ថា

ភ្លាមៗនោះ លោកគ្រូ អ្នកគ្រូ​របស់លោក ក៏បានដឹកជញ្ជូនសិស្សានុសិស្សទាំងនោះ​ មកសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់​ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។  ប៉ុន្តែមកដល់ម៉ោង១២​ថ្ងៃត្រង់ពួកគេ បានមានអក្ការធូរស្រាលបន្តិចហើយ​ ។

យ៉ាងណាក្នុងករណីនេះ ក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើង​ ស្រាវជ្រាវនិងធ្វើកោសល្យវិច័យ​រកមូលហេតុឲ្យឃើញ បន្ទាប់ពីសង្ស័យថា ពួកគេពុលចំណីអាហារ ឬដោយសារបរិយាកាសអាប់អួរក្នុងសាលា  ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *