ចាប់ស្រី្តឃាតកដៃដល់ចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់ សំណាងណាស់ បានហើយ

ខេត្តកណ្ដាលៈឃាតកម្មដែលស្រ្ដីម្នាក់បានយកកូនកាំបិតចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់យីហោសំណាងណាស់ក្នុង បន្ទប់ លេខ១១ បណ្ដាលឲ្យស្លាប់កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១ និង១០នាទី រសៀល ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ឥឡូវត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ចុះស្រាវជ្រាវបំបែកសំណុំរឿងចាប់ខ្លួនស្រ្ដីជាឃាតករបានហើយ។​ការចាប់ខ្លួនស្តី្តជាឃាតកដៃឆៅនេះប្រព្រឹតត្តទៅនៅវេលាម៉ោង៥និង២៣នាទីល្ងាចថ្ងៃពុធ ៨កើតខែមាឃ​ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីសង្ស័យជាឃាតករមានឈ្មោះ ផេង ណាន ហៅណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះស្លាប់បាត់​បង់ជីវិត​ឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្នុងការចាប់ខ្លួនជនសង្ស័យនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន កងដៃធ្វើពីលោហ​ធាតុពណ៌​លឿង ចំនួន១៤ កង ,ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងចំនួន២វង់ ,ខ្សែកធ្វើ​ពីលោ​ហធាតុពណ៌លឿងចំនួន១ខ្សែ ,ខ្សែកជើងធ្វើពីលោហធាតុពណ៌លឿងចំនួន២ខ្សែ ,ខ្សែដៃធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ ,កាបូបស្ពាយពណ៌ខ្មៅចំនួន១ ,សំបុត្រលក់-ទិញគ្រឿងអលង្ការ៣សន្លឹក ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ,សំបុត្រកំណើត១សន្លឹក និងខ្សែចង្កេះធ្វើពីប្រាក់១ខ្សែផងដែរ ។

គួររំឮកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥នាទីរសៀល ដែលជាថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះសំណាក់យីហោ សំណាងណាស់ ដោយបានដឹកស្រីម្នាក់មកជាមួយផងដែរ រួចបានចូលទៅសម្រាកក្នុងបន្ទប់លេខ១១ ។ លុះមកដល់វេលាម៉ោងប្រហែល១និង៤៣នាទីរសៀល ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បានឃើញស្រីម្នាក់ដែលជាឃាតក​ដែលមកដេកជាមួយជនរងគ្រោះ នោះចេញមកខាងក្រៅបន្ទប់អង្គុយលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា ម៉េចអត់ស្គាល់កន្លែងហ្នឹងទេឬ? ចាំខ្ញុំចេញទៅយក ហើយក៏ជិះម៉ូតូ​ជនរងគ្រោះចេញទៅក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញនោះទេ ។ ចំណែកស្រ្ដីជាអ្នក​មើល​ការខុសត្រូវផ្ទះសំណាក់នោះក៏ពុំបានចាប់អារម្មណ៍អ្វីដែរ លុះមកដល់ម៉ោងប្រមាណ១៨ ថ្ងៃខែឆ្នាំដដែល ដោយមានការសង្ស័យមិនឃើញស្រ្ដីដែលមកជាមួយនោះមិន​ឃើញត្រឡប់​មកវិញ ស្រ្ដីឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ បានឃើញទ្វាបន្ទប់រួចគាត់​បង្ហើប​ទ្វារបន្តិច ស្រាប់តែឃើញនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃ រួចក៏ចូលដល់ក្នុងឃើញ​ជនរងគ្រោះដេកស្លាប់នៅលើឥដ្ឋការ៉ូក្បែរគ្រែទាំងអាក្រាតកាយក៏ផ្អើលឆោឡោរត់ទៅប្រាប់ប្ដីរបស់ខ្លួនឈ្មោះ ចែម ប៊ុនធី រួចក៏បានរាយការណ៍ជូនមកសមត្ថកិច្ចភ្លាមៗតែម្ដង ។

ប្រភពដដែលបន្ដថា ក្រោយពីមានករណីឃាតកម្មនេះកើតឡើងក្នុងផ្ទះសំណាក់​យីហោ​សំណាងណាស់ សមត្ថកិច្ចជំនាញខេត្ដនិងស្រុកបានបើកប្រតិបត្ដិការស្រាវជ្រាវ​រហូតចេញជាលទ្ធផលដោយត្រឹមរយៈពេល៤ថ្ងៃ សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់ថា ស្រ្ដីជាឃាតកកំពុងនៅត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លាមនោះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល រួមទាំងកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៥និង២៣នាទីល្ងាច ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គ​ស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរយ៉ាងយកចិត្ដទុក នៅចំពោះសមត្ថកិច្ច ស្រ្ដីសង្ស័យជាឃាត​ក​បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅរួបនាង​(ជនសង្ស័យ) ដោយបបួលមករួមភេទ ខណៈនោះនាងគិតថា ដោយសារខ្លួនមានការ​ខ្វះ​​ខាតលុយចំនួន២.៥០០ដុល្លារសហរដ្ឋមេរិក ហើយដឹងថា ជនរងគ្រោះមានគ្រឿង អលង្ការជាប់ខ្លួនច្រើនផងនោះ ក៏មានគម្រោងសម្លាប់ជនរងគ្រោះដើម្បីប្លន់យក
ទ្រព្យសម្បត្តិនោះ ។ ពេលនោះនាងបានទាមទារតម្លៃខ្លួន ក្នុងការរួមភេទចំនួន១០ម៉ឺន
រៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារសហរដ្ឋអាមេរិកទេ។ បន្ទាប់ ខ្លួនក៏យល់ព្រមចេញក្រៅ រួចបានយកកូនកាំបិតចុងស្រួច លាក់ទុកក្នុងកាបូបរួចជាស្រេច ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃកើតហេតុ វេលាម៉ោងប្រហែលប្រមាណ១១ ខ្លួនបានទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត ដើម្បីណាត់ជួបគ្នារកកន្លែងរួមភេទ ។ លុះដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូមកទទួលខ្លួននៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ដើម្បីទៅចូលដេកផ្ទះសំណាក់យីហោសំណាងណាស់ ដែលមាន ចម្ងាយប្រហែល០,៥គីឡូម៉ែត្រពីផ្ទះ ។ ខណៈចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែង រួចចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតក្នុងឱកាសនោះផងដែរ ខ្លួន បានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក ។ ខណៈ

ជនរងគ្រោះនិងខ្លួននាងបានរួមភេទជាមួយ ដោយជនរងគ្រោះដេកផ្ងារឡើងលើ រីឯនាងឡើងអង្គុយពីលើ ហើយពេលកំពុងរួមភេទ ឃើញជនរងគ្រោះកំពុងមានអារម្មណ៍ស្រើបស្រាលភ្លេចខ្លួននាង ក៏យកកូនកាំបិតពីក្រោមខ្នើយដែលខ្លួនលាក់ទុកនោះ មកចាក់ជនរងគ្រោះជាច្រើកាំបិត ក៏មានការ
ប្រតាយប្រតប់គ្នាធ្លាក់ពីលើគ្រែ។ ក្នុងគ្រាជាមួយគ្នានោះជនរងគ្រោះខំប្រឹងស្រែក តែត្រូវបាននាងយកខ្នើយសង្កត់ខ្ទប់មាត់មិនឲ្យស្រែករួច និងចាក់បន្ថែមរហូតដល់ស្លាប់តែម្តង ។

ស្ត្រីជាឃាតកបន្តទៀតថា ក្រោយមកនាង បានងូតទឹកសម្អាតខ្លួនរួច បានប្រមូលយកគ្រឿងអលង្ការ ,លុយ ,ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះយកទៅលក់ គេចខ្លួន រហូតដល់ថ្ងៃសមត្ថកិច្ចតាមចាប់ខ្លួនបានតែម្តង  ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់នេះគឺជាអំពើឃាតកម្មគិតទុកជាមុន ដោយផ្ដើមចេញពីអំពើប្លន់យកទ្រព្យសម្បត្តិ ។ មូលហេតុស្ដ្រីសង្ស័យត្រូវការ លុយចំនួន២.,៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *