កម្លាំងនគរបាល​ស្ទើតែមួយខណ្ឌដង្កោ ព្រោះតែបុរសបែកថ្នាំម្នាក់ ចូលទៅសង្ងំក្នុងរោងចក្រ

 

 

ភ្នំពេញ៖ បុរសបែកថ្នាំម្នាក់ បានចូលទៅសងំក្នុងរោងចក្របោះពុម្ភអាវមួយកន្លែង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយត្រូវបានកម្មករកម្មការនីក្នុងរោងចក្រឃើញ ក៏នាំគ្នាចាប់ តែត្រូវបុរសបែកថ្នាំរូបនោះយកអំបែងកញ្ចក់មកផ្ជុង និងគំរាមចាក់សម្លាប់ រហូតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានស្ទើតែមួយខណ្ឌដង្កោ ចុះមកអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបាន នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ហើយក្នុងពេលប្រត្តិបតិការណ៍បង្ក្រាបនោះ ក៏បង្កឲ្យសមត្ថកិច្ចមួយរូបរងរបួសផងដែរ ។
បុរសបង្កហេតុខាងលើ ដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើអះអាងថា បែកថ្នាំ មានឈ្មោះ លាភ អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
យោងតាមសម្ដីកម្មករ កម្មការនីរោងចក្រខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នាវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងថ្ងៃកើតហេតុ ពួកគាត់បាននាំគ្នាចេញពីធ្វើការ ដើម្បីហូបអាហារថ្ងៃត្រង់ ដោយកន្លែងរោងចក្រ មិនបានបិតទ្វានោះទេ ។ លុះដល់ពេលពួកគាត់ត្រឡប់ចូលមកធ្វើការវិញ ស្រាប់តែឃើញបុរសរូបនោះនៅក្នុងបន្ទាប់ដាក់អីវ៉ាន់ ហើយពួកគាត់ស្មានតែចោរ ចូលលួចទ្រព្យសម្បត្តិ និងសំភារះផ្សែងៗ ក៏ពួកគាត់ស្រែកថាចោរៗតែម្ដង និងបាននាំគ្នាចាប់ និងយកបំពង់ពន្លត់អគ្គីភ័យបាញ់ទៅលើបុរសបែកថ្នាំរូបនោះផងដែរ តែដោយសារបុរសរូបនោះព្យាយាមតដៃ ដោយយកអំបែងកញ្ចក់មកគប់លើពួកគាត់ ទើបពួកគាត់ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានយករនាំងបាំងសម្រាប់បង្ក្រាបបទល្មើស មកធ្វើការបង្ក្រាបផងដែរ ព្រោះតែបុរសបែកថ្នាំរូបនោះ បានព្យាយាមតដៃជាមួយសមត្ថកិច្ច និងបង្កឲ្យសមត្ថកិច្ចមួយរូបរបួសឈាមដៃផងដែរ(ស្រាល) ប៉ុន្តែ កម្លាំងសមត្ថកិច្ចបានរួមសហការគ្នា បានបុកចូលទៅចាប់តែម្ដង រហូតប្រើប្រាស់ពេលវេលាជិតមួយម៉ោង ទើបបង្ក្រាបនិងឃាត់ខ្លួនបាន យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗតែម្ដង ។
ប្រភពដដែលបានបន្តថា បុរសបែកថ្នាំនិងមាននសតិមិនគ្រប់ខាងលើ តែងតែដើរតាមភូមិ និងធ្លាប់មានគេឲ្យលុយកាក់ចាយផងដែរ ។ ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក៏បានបញ្ចាក់ផងដែរថា បុរសបែកថ្នាំរូបនេះ និងឃាត់ខ្លួនទុកនៅប៉ុស្ដិ៍នគរបាលដង្កោសិន រងចាំរូបគេស្វាងពីអំណាចសារធាតុញៀន និងដោះលេងឲ្យទៅវិញ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *