កម្លាំងនគរបាល​ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀន១កញ្ចប់

 

 

 

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌ ទួលគោគដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ​២​នាក់ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំល្មមរួមទាំងម៉ូតូគ្រឿង។​ហេតុការណ៍នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង៩​៖៤០នាទីយប់​ថ្ងៃ​ព្រហស្បតិ៍​ ៩កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ សាលាវិទ្យាលយ័ជាសុីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌ​ទួលគោគ រាជធានីភ្នំពេញ។

ជនសង្ស័យ​ទី១ មានឈ្នោះ ភា រុំ ភេទប្រុស អាយុ ២២ មុខរបរកម្មករ សំណង់ស្នាក់ការដ្ឋាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុក កំណើតភូមិបារាយ ឃុំបារាយ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

ទី២ មានឈ្មោះ គ្រង ចិន ភេទប្រុស អាយុ ២២ឆ្នាំ មុខមុខរបរដូចគ្នា ស្នាក់នៅជាមួយ មានស្រុកកំណើត រស់នៅភូមិ ឃុំជាមួយគ្នា។ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកនីកពណ៌ខ្មៅពាក់ស្លាលេខព្រៃវែង1H-3802 នៅនិងកន្លែងផងដែរ។

​តាមប្រភព​ព័ត៌មានពី​លោក តី សុណ្ណារ៉េត អធិការង ទទួលបន្ទុកផ្នែកចរាចរណ៍ នៃអធិកាដ្ឋាននគរបាលខណ្ឌទទួលគោគ បានប្រាប់ឲ្យដឹងថា មុនឈានកាឃាត់ខ្លួនជនសង្ស័យ​ទាំង២​នាក់ខាងលើនេះ កម្លាំងរបស់លោកបានដាក់គោលដៅត្រួតពិនិត្យ ជាតិស្រវឹង និងពង្រឹងចប្បាប់ចរាចរណ៍ ដើម្បីជួយកាត់បន្តយគ្រោះថ្នាក់​នៅចំណុចកើតហេតុខាងលើ ខណៈ​នោះក៏ឃើញជនសង្ស័យ​ជិះម៉ូតូមួយគ្រឿង​ម៉ាកនីចពណ៌ខ្មៅពាក់ស្លាលេខព្រៃវែង1H-3802 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ក្នុង​ទិសដៅពីត្បូងទៅជើង។បន្ទាប់​មក​កម្លាំរបស់លោកឃើញមានការ​សង្ស័យ​ក៏​ហៅឲ្យឈប់ និងបានឆេកឆេទៅលើខ្លួនប្រាណ​ស្រាប់តែ​ប្រទះឃើញថ្នាំ​ញៀន១កញ្ចប់ធំល្មម​ រួច​ឃាត់ខ្លួនភ្លាមៗយក​ទៅ​សាក​សួរ​នៅ​អធិការ​ខណ្ឌ​។

បច្ចុប្បន្ន សង្ស័យ​ទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំង​កម្លាំងនគរបាល​បញ្ជូនមកសួរនាំនៅអធិការដ្ឋាន ខណ្ឌទួលគោគ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕​ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *