ភ្ជង់យកទូរស័ព្ទអាយហ្វូនមួយគ្រឿងយកទៅលាក់លើដើមត្នោត

ខេត្តបាត់ដំបង:​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈយកកំប៉ុងគោជល់​ពត់ឲ្យស្រួចរួចយកទៅភ្ជង់ស្ត្រីម្នាក់សំឡុតចាក់សម្លាប់យកទូរស័ព្ទ ម៉ាកអាយហ្វូន​ហ្វាយអេស ពណ៌មាស១គ្រឿងបានសម្រេច​។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ថាសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនបុរសនេះ កាលពីថ្ងៃពុធ ៨កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤​​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ ស្ថិត​ក្នុងភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ​ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត បន្តថា ជនសង្ស័យមានឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ​ចំណែកជន​រងគ្រោះឈ្មោះ ញ៉ុក វលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ​ជាមួយគ្នា។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យរួចមក នៅ ម៉ោង១០ព្រឹក ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ច​បាននាំខ្លួនជនសង្ស័យ​ ដើម្បីទៅរកទូរស័ព្ទរបស់ជនរងគ្រោះយកមកវិញ បន្ទាប់ពី ជនសង្ស័យរូបនេះយកទៅ នៅលើដើមត្នោត១ដើម ខាង​លិចភូមិចម្ងាយ​២ម៉ែត្រ​ ពីកន្លែងដេករបស់ជនសង្ស័យ​។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ​ត្រូវ​​នាំយកមក​កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *