ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​បើក​រថយន្ត​ស្រវឹង​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​

 

 

 

ភ្នំពេញ​៖ស្ត្រី​ជនជាតិចិនម្នាក់ស្រវឹងបើករថយន្តបុករថយន្តមួយគ្រឿងទៀតសង១០០ដុល្លារ៍​បញ្ចប់រឿង។ហេតុការណ៍នេះ​បាន​កើតឡើងកាលពីវេលាម៉ោង២១និង៥នាទីយប់​ថ្ងៃទី២៦ខែមករាឆ្នាំ២០១៨នៅចំណុចផ្ទះលក់សាច់អាំងយីហោហេងមែន​ ស្ថិត​នៅ​តាម​បណ្តោយផ្លូវ១៦០កែង២៦៥សង្កាត់ទឹកល្អក់២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​នៅ​មុនពេលកើតហេតុ​គេ​ឃើញ​ស្ត្រី​ជនជាតិចិនម្នាក់បើករថយន្តម៉ាកហាយ​ឡែន​ឌ័រពណ៌ស្ករ​ ពាក់​ស្លាក​លេខភ្នំពេញ2AG-9568ធ្វើដំណើរតាមបណ្តោយផ្លូវ១៦០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទាំងខ្លួនស្រវឹង​។​លុះ​មកដល់ចំណុចកើតហេតុក៏បុករថយន្តមួយគ្រឿងទៀតម៉ាករេហ្វ័រពណ៌​ទឹកប្រាក់ពាក់​ស្លាក​លេខភ្នំពេញ2P-1543ជិះគ្នាបីនាក់ធ្វើដំណើរស្របទិសគ្នាបណ្តាលអោយក្របិតកាងខាងក្រោយ​ រួច​ឈប់​រថយន្ត​ទាំង​សង​ខាង​ចរចារគ្នា​។ភ្លាមៗនោះក៏មាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះដល់កន្លែងកើតហេតុជួយ​សម្រប​សម្រួល​ទើប​ស្ត្រី​ជនជាតិព្រមសងសំណងចំនួន១០០ដុល្លារ៍​ដើម្បីបញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ​ផងដែរ៕​ ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *