ស្ត្រីម្នាក់​ខឹង​ប្ដី​ចូល​ផ្ទះ​យូរ​ពេក​ចងកសម្លាប់ខ្លួនមិនបានសម្រេច

 

 

ភ្នំពេញ៖ ស្ត្រីវ័យ៣១ឆ្នាំបានសម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិតចោលប្តីនិងកូនប្រុសស្រី២នាក់នៅក្នុងបន្ទុកតែមិនបានសម្រេចសង្ស័យមានទំនាស់ក្នុងគ្រួសារតិចទូចដោយសារតែនាងគិតខ្លី។ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃ សុក្រ ១០កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ វេម៉ោង៧និង៣០នាទីព្រឹក នៅចំណុចក្នុងបន្ទប់ជួលជាន់ទី១ស្ថិតក្នុងក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សពមានឈ្មោះ ហុក ស្រីមុំ អាយុ៣១ឆ្នាំ មុខរបនៅផ្ទះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតភូមិតាប៉ាវ ឃុំតាប៉ាវបំពេញ ស្រុកអង្គពពេល ខេត្តកំពង់ចាម។ចំណែកប្តីមានឈ្មោះ អ៊ុង ដារិទ្ធ អាយុ៣៤ឆ្នាំមុខរបរគ្រួបង្វិកកីឡាក្បាច់គុណលប្បុកតោ ស្នាក់នៅបន្ទប់កើតហេតុជាមួយប្រពន្ធមានស្រុកកំណើតសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជួនកូនប្រុសអាយុ៧ឆ្នាំទៅសាលារៀនហើយក៏ត្រឡប់មកផ្ទះវិញឲ្យកូនស្រីអាយុ១ឆ្នាំទៅប្តីហើយដើរចូលទៅក្នុងបន្ទប់។​មួយសន្ទុះក្រោយមកស្រាប់តែឮសូសម្លេងប្តីស្ត្រីរងគ្រោះស្រែកឲ្យអ្នកជិតខាងជួយថាប្រពន្ធគាត់ចងកសម្លាបប់ខ្លួន។

តាមប្រភព​ព័ត៌មានពី​លោក អ៊ុង ដារិទ្ធ ត្រូវជាប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃ២៤គាត់បានចេញពីផ្ទះទៅជួបនិងមិត្តភក្តិនៅខាងក្រៅផ្ទះនៅម្តុំដេអិន ដើម្បីជជែកការងាររឿងដីធ្លីរហូតមមកដល់ម៉ោង១២យប់ទើបត្រឡប់មកផ្ទះវិញនៅពេលមកដល់ប្រពន្ធរបស់គាត់ស្តីបន្តោសឲ្យគាត់មួយម៉ាត់ពីរម៉ាត់ក៏ចូលសម្រាកទៅ​ ពេលនោះមកប្រពន្ធនិងគាត់មិនបាននិយាយស្តីនិងគ្នាទេ។លុះនៅព្រឹកថ្ងៃកើតហេតុប្រពន្ធរបស់គាត់បានជួនកូនទៅសាលារៀនពេលត្រឡប់មកវិញប្រពន្ធគាត់បានឲ្យកូនស្រីអាយុ១ឆ្នាំមកឲ្យគាត់ហើយប្រាប់ថាមើលកូនហើយក៏ដើរចូលទៅក្នុងបន្ទប់។ ក្រោយមកកូនស្រីគាត់យំគ្លានបៅ គាត់ស្រែកហៅប្រពន្ធតែមិនឮសូឆ្លើយពេលនោះកូនយំកាន់តែខ្លាំងគាត់ក៏ទៅគោះទ្វារតែជាប់គន្លឹះ​ ហើយគាត់ក៏វាយជញ្ជាំង​ក្តាកុងប្លាកគេរស្រាប់តែឃើញប្រពន្ធគាត់យកក្រម៉ាចំនួន២ចងកសម្លាប់ខ្លួនឃើញដូច្នោះគាត់ស្ទុះទៅលើកប្រពន្ធដាក់មកលើគ្រែហើយហៅម៉ូតូរឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ​ ប៉ុន្តែលោកគ្រួពេទ្យបានប្រាប់ថាសង្ឃឹមរស់តិចណាស់។

បច្ចុប្បន្ននេះ​ស្ត្រី​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីពេទ្យ​ពេទ្យ​លោក​សង្ឃ​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *