រោងការក្លាយជារោងបុណ្យសព ឪពុកអត់លុយការកូនទៅចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ពិតជាមិនចង់គួរឲ្យជឿ ដែលបុរសម្នាក់ជំពាក់លុយគេវ័ណ្ត ក ហើយដល់ថ្ងៃចូលរោងការ កូនស្រីទៀត គិតអីមិនចេញ លួចទៅចងកសម្លាប់ខ្លួន នៅដើមព្រីង ក្រោយផ្ទះ ធ្វើឲ្យរោងការ ក្លាយជារោងបុណ្យសពទៅវិញ ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៧ព្រឹកថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ នៅដើមព្រីងកណ្តាលវាលស្រែ ចម្ងាយជិត១គីឡូម៉ែត្រពីផ្ទះ នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បុរសដែលសមត្ថកិច្ចអះអាងថាធ្វើអត្តឃាតចង.កស្លាប់នោះឈ្មោះ ងន់ សុខជា អាយុ៥៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ-សង្កាត់ខាងលើ ។

ក្រុមគ្រួសារសពបានអះអាងថាមូលហេតុដែលបុរសរូបនោះធ្វើអត្តឃាត ព្រោះតែគ្មានលុយរៀបការកូនស្រីពៅដែលតាមគម្រោងនឹងត្រូវចូលរោងនៅថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦នេះ គ្រាដែលប៉ុន្មានថ្ងៃមកនេះគាត់ចេះតែត្អូញត្អែរថា ជំពាក់លុយធនាគារជាង២ម៉ឺនដុល្លារ និងដល់ថ្ងៃការអត់លុយមយយរៀលសោះ ៕ អូន ធួក

%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%80%e1%9e%bc%e1%9e%93

Leave a Reply

Your email address will not be published. Required fields are marked *