កម្មករ​កម្មការី​រោង​ចក្រ​ ញ៉ូវ​ ស្តារ​ ធ្វើ​កូដ​កម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ខណៈ​ដែល​ក្រុម​ហ៊ុន​មិន​ផ្ដល់​ប្រាក់​បំណាច់​តាម​កិច្ច​សន្យា​

 

 

ខេត្ត​ព្រះសីហនុ​៖កម្មករ​កម្មការី​រោង​ចក្រ​កាត់​ដេរ​ ញ៉ូវ​ស្តារ​ ប្រមាណ​៤០០០នាក់​ធ្វើ​កូដ​កម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ ខណៈ​ដែល​ថៅកែ​ក្រុម​ហ៊ុន​មិន​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ​តាម​កិច្ច​សន្យា​ដែល​ធ្លាប់​ផ្ដល់​អោយ​។ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​វេលាម៉ោង១៧​៖៤០នាទីល្ងាច​ ថ្ងៃ​សុក្រ​ ១០កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី​២៦ខែ​មករា​ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ4 ចំណុចមុខរោងចក្រញ៉ូវស្តារ ក្នុងក្រុម14 ភូមិ1 សង្កាត់1 ក្រុង-ខេត្តព្រះសីហនុ ។

តាម​ប្រភព​ព័ត៌មានពី​កម្មករ​កម្មការី​រោង​ចក្រ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ធ្វើ​កូដ​កម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ខាង​លើ​នេះ​ គោលបំណង ទាមទារ ប្រាក់បំណាច់ ផ្តាច់កិច្ចសន្យាការងារ 5% ដែលក្រុមហ៊ុនធ្លាប់បានសន្យាផ្តល់ជូនកម្មករ។លុះដល់ម៉ោង២០៖00នាទីយប់ ថ្ងៃខែឆ្នាំដដែល លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត តំណាង ឯ/ឧ អភិបាលខេត្ត និងតំណាងមន្ទីរការងារ បានចុះមកដល់ទីតាំងរោងចក្រ ហើយឲ្យតំណាងកម្មករចំនួន 30នាក់ ចូលជួបប្រជុំដោះស្រាយ ជាមួយតំណាងក្រុមហ៊ុន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្រោយការសម្របសម្រួលពីលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត មន្ទីរការងារ ភាគីតំណាងក្រុមហ៊ុន បានសន្យាទូរទាត់ប្រាក់បំណាច់ 5% ជូនកម្មករដូចខាងក្រោម៖
-ក្រុមហ៊ុនយល់ព្រមទូរទាត់ ប្រាក់បំណាច់ 5% សម្រាប់ឆ្នាំ2017
-ដោយឡែកប្រាក់បំណាច់ ឆ្នាំ2016 និងឆ្នាំ2015 ព្រមទាំងឆ្នាំថយក្រោយស្របតាមអតីតកាល ការងារ នឹងទូរទាត់ក្រោយកិច្ចពិភាក្សា រវាងតំណាងក្រុមហ៊ុន និងតំណាងកម្មករ។​ហើយ​កិច្ចប្រជុំបានបញ្ចប់នៅម៉ោង22:30នាទីយប់ ថ្ងៃខែឆ្នាំដដែរ។​ចំណែក​ឯ​កម្មករ កម្មការនី ដែលធ្វើកូតកម្ម នៅមុខរោងចក្រញ៉ូវស្តារ ក៏​បានរំសាយអស់​ទៅ​វិញ​។​លុះដល់ថ្ងៃទី 27-1-2018 វេលាម៉ោង 08:00នាទីព្រឹក​ឯ/ឧ យន្ត មីន អភិបាល នៃគណះអភិបាលខេត្ត លោក យូវ ខេមរា ប្រធានមន្ទីរការងារ បានអញ្ជើញមកដល់រោងចក្រ ធ្វើសម្របសម្រួល និងពន្យល់ដល់កម្មករ ឲ្យទទួលយក ការងារដោះស្រាយរបស់ក្រុមហ៊ុន
ដូចខ្លឹមសារ ខាងលើ តែកម្មករនៅតែបន្តធ្វើកូតកម្មនៅក្នុងបរិវេណរោងចក្រ ហើយមិនទាន់ចូលធ្វើការនៅឡើយ។
បច្ចុប្បន្ននេះ​កម្មករ​កម្មការី​រោង​ចក្រ​កាត់​ដេរ​ញ៉ូវ​ស្តារ​កំពុង​ធ្វើ​កូដ​កម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​នៅ​ឡើយ​ទេ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *