រថយន្តដឹកដីបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងកាខូចខាតអស់ចំនួន៣កង់

 

 

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់ត្រូវបានរងការខូចខាត​ បន្ទាប់ពីរថយន្តបែនដឹកដីមួយគ្រឿងបើកលឿនបែកកង់រ៉េចង្កូតទៅបុកពេញទំហឹង។​ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ​សៅរ៍​ ១១កើត​ ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែន​ដឹកដីមួយគ្រឿង ពណ៌​ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP1281 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែបែកកង់ខាងស្តាំផ្នែកខាងមុខក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងកាខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តដាច់កង់ម្ខាងទៅមុខលែងរួច សំណាងមិនបង្កអោយមនុស្សរងរបួស។

តាមសម្តីតៃកុងរថយន្តបានអោយដឹងថា មុនពេលកើតហេតុ​ ខណៈ​ដែល​ធ្វើដំណើរស្រាប់តែមានកង់ក្មេងម្នាក់ជិះឆ្លងផ្លូវ​ ពេល​នោះ​រូប​គាត់​គេចទើបរ៉េចង្កូតទៅបុករបាំងថ្មតែម្ត​ង។

ក្រោយពេកើតហេតុ​កម្លាំង​នគរ​បាល​ប្រចាំមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងនាំជនបង្កមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ដើម្បីរងចាំកម្លាំងចរាចរណ៍ផ្លូវគោកក្រុងមកធ្វើរការដោះស្រាយ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *