គណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងសង្កាត់និងប៉ុស្តិ៍ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនិងប្រើប្រាស់ថ្នាំញៀន

 

 

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងត្រូវបានកម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យជ័យចុះបង្ក្រាប់និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមទាំងថ្នាំញៀន៧កញ្ចប់តូច ។ប្រតិបត្តិកានេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨ នៅចំណុចខាងក្រោយក្លឹបមីតណាយ ផ្លូវវេងស្រេង ក្នុងសង្កាត់ចោចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះទៀងចាន់ប៉ិច ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ទី២ឈ្មោះ ហ៊ុនពៅ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរធ្វើការ រោងចក្រស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ទី៣ឈ្មោះសនចាន់រ័ត្ន ភេទស្រី១៩ឆ្នាំមុខរបរធ្វើការ រោងចក្រ ទី៤ឈ្មោះចាន់ស្រីរ័ត្នភេទស្រី១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ។

តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ប្រតិបត្តិការនេះដោយមានស្តេចក្តីរាយការណ៍បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរថាមានទីតាំងហ្គេមបាញ់ត្រីបើកលេងរាល់យប់និងមានក្មេងស្ទាវជាច្រើនចូលលេងរួមទាំងប្រើប្រាស់គ្រឿងញៀនទៀតផងទើបកម្លាំងគណះបញ្ជាករឯកភាពចុះបង្ក្រាបជាក់ស្តែងដក់ហូតទូហ្គេមបាញ់ត្រីមួយទូនិងឃាត់ខ្លួនមនុស្សចំនួន៤នាក់ក្នុងនោះមានប្រុសម្នាក់ថែមទាំងដកហូតថ្នាំញៀនចំនួន៧កញ្ចប់តូច។

ក្រោយពីប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៤នាក់រួមទាំងទូហ្គេមបាញ់ត្រីត្រូវបានបញ្ជូនទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនិតិវិធី៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *