កម្លាំង​នគរ​បាល​ខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីធ្វើសកម្មភាព ឆក់យកទូរសព្ទ័មិនបានសំរេច

 

 

 

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំង​នគរបាល​ខណ្ឌដង្កោដេញចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាព ឆក់យកទូរសព្ទ័មិនបានសំរេច។​ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង២១និង០០នាទីយប់​ថ្ងៃ​សុក្រ​ ១០កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុខស្រាបៀរកម្ពុជាផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ សេន វិសិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១០ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួនបានមានទី០១ឈ្មោះ នាង អនុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (អ្នកអង្គុយខាងក្រោយធ្វើសកម្មភាពឆក់)​នឹង​ជនសង្ស័យទី០២ឈ្មោះ ជុង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (អ្នកបើកម៉ូតូ) ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1CZ-8424 ម្នាក់ឯងតាមផ្លូវ២១៧ពីជើងទៅត្បូង។លុះ​មក​ដល់ត្រង់ចំណុចក្បែររោងចក្រស្រារបៀរកម្ពុជា ពេលនោះជនរងគ្រោះក៏បានយកទូរសព្ទ័ម៉ាកហូវៃពណ៌ខ្មៅ ដើម្បីទូរសព្ទ័ទៅរកបងប្អូន ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកវើស៊ិនពណ៌សពាក់ស្លាកលេខភ្នំពេញ1GD-2586 ឌុបគ្នាមកអែបពីក្រោយខាងឆ្វេង និង ម៉ូតូរបស់ជនរងគ្រោះរួចជនសង្ស័យឈ្មោះ នាង អនុន ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ម៉ាកខាងលើរបស់ជនរងគ្រោះ តែឆក់យកមិនបាន។ដោយសារជនរងគ្រោះក្តាប់ទូរសព្ទ័ជាប់នៅនិងដៃឆ្វេង ហើយជនសង្ស័យក៏បានបើកម៉ូតូរត់តាមផ្លូវ២១៧ពីជើងទៅត្បូង ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ។​បន្ទាប់​មក​កម្លាំង​នគរ​បាល​កំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយជនសង្ស័យដល់ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងព្រែកជ្រៃស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជនសង្ស័យក៏បានដួលម៉ូតូរួច​កម្លាំង​នគរ​បាល​ឃាត់ ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។

វត្ថុតាងដែល​កម្លាំង​នគរ​បាល​ដកហូតបានរួមមាន ម៉ូតូម៉ាកវើស៊ិនមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GD-2586 ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវកម្លាំង​នគរបាល​ធ្វើការសាកសួរ​នឹង​កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *