សិស្សវិទ្យាល័យទួលអំពឹលម្នាក់ត្រូវរថយន្តបុកបណ្ដាលអោយរងរបួសស្រាល

 

 

ភ្នំពេញ៖ តៃកុងរថយន្តងងុយដេកបើករថយន្តទៅបុកម៉ូតូសិស្សសាលាវិទ្យល័យទួលអំពឹល បណ្ដាលអោយរងរបួសស្រាល។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចបេតុងបឹងវត្តសំបូរមាសកែងផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ សុខសាន្ត អាយុ១៨ឆ្នាំជាសិស្សសាលាវិទ្យាល័យទួលអំពិល។​ចំណែក​ឯ​តៃកុងរថយន្តមានឈ្មោះគីម ហួនអាយុ២២ឆ្នាំមុខរបរបើរថយន្ត ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញសិស្សសាលវិទ្យាល័យម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រឹមសេរីឆ្នាំ២០១៧ ពណ៍ខ្មៅពាក់ ភ្នំពេញ 1, GN 7441 តាមបណ្ដោយផ្លូវបេតុង វត្តសំបួរមាសក្នុងទិសដៅពីរលិចទៅកើតស្រាប់តែពេលនោះគេបានឃើញរថយន្ដមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៍ត្រេអុី ពាក់ស្លាកលេខ ភ្នំពេញ 3,A 4044បើកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីរជើងទៅត្បួង ស្រាប់តែដល់ចំណុវកើតហេតុ គេសង្ស័យថាទំនងជាតៃកុងរថយន្តងងុយដេកហើយមើទៅ ក៏រេចង្កូចរថយន្តទៅបុកម៉ូតូរបស់សិស្សសាលាបណ្ដាលអោយម៉ូតូនៅក្រោមរថយន្តទើបតៃកុងរថយន្តជាន់ប្រាំងជាប់​បណ្ដាល​ម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះមកសម្របសម្រួលដោយភាគីខាងរថយន្ដសងថ្លៃការខូចខាតទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *