នារីម្នាក់បានចងករធ្វើអត្តឃាតសម្លាប់ខ្លួនបានសម្រេចដោយមិនដឹងមូលហេតុ

 

 

ភ្នំពេញ​៖នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងក​សម្លាប់ខ្លួនឯងនៅបន្ទប់ជួលជាន់ទី១​មិន​ដឹង​មូល​ហេតុ​បង្ក​ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី​ព្រឹក​ ថ្ងៃ​សៅរ៍​១១កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹងថ្ងៃទី២៧ខែមករាឆ្នាំ២០១៨ស្ថិតនៅភូមិក្បាលទំនប់សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ​។

សាកសពជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ស៊ូ សុភាព (ហៅរ័ត្ន)ភេទស្រី អាយុ២៧ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅស្រុកក្បាលខ្មោច ខេត្តបាត់ដំបង​ទីលំនៅបច្ចុប្បន្ននៅភូមិកើតហេតុខាងលើ។

តាម​ប្រភព​ព័ត៌មានពី​បុរស​ម្នាក់​ឈ្មោះ ឈុន សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនកាហ្វេ​ត្រូវ​ជា​គូរដណ្តឹង​នឹង​គ្នា​ ស្នាក់នៅជាមួយគ្នាបានអោយដឹងថាកាលពីវេលាម៉ោង២៣៖៣០នាទីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៨គាត់បានទាស់ពាក្យសំដីគ្នាបន្តិចប្តួចជាមួយនិងស្រ្តីរងគ្រោះ។លុះដល់ម៉ោង១២.០០នាទីយប់ថ្ងៃដដែលគាត់ក៏បានចេញទៅធ្វើការធម្មតា​ រហូតមកដល់វេលាម៉ោង១០.០០នាទីព្រឹក​ថ្ងៃទី២៧ខែមករាឆ្នាំ២០១៨គាត់បានតេមកប្រពន្ធតែមិនមាន​អ្នក​លើក គាត់ក៏សុំចេញពីកន្លែងធ្វើការមុនម៉ោង។ពេល​នោះ​គាត់មកដល់ផ្ទះឃើញបន្ទប់បិទទ្វារ​ខ្ទាស់​គន្លឹះខាងក្នុងគាត់ក៏គោះហៅតែមិនមាន​អ្នក​ឆ្លើយគាត់ក៏សុំចូលបន្ទប់​អ្នក​ជិតខាងដែល​រស់នៅជាប់បន្ទប់គ្នាដើម្បីឡើងផ្លោះចូលតាមដំបូល ពេលផ្លោះចូលទៅដល់ក្នុងបន្ទប់ស្រាប់តែឃើញឈ្មោះភាព ដែលត្រូវជា​គូរដណ្តឹង​ចង់ក​នឹង​ចម្រឹងបង្អួចស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះ​មានការឆោឡោឡើង​ដល់​កម្លាំង​នគរ​បាល​ចុះទៅដល់កន្លែងកើតហេតុ ធ្វើ​កោសល្យវិច្ឆ័យរួចបញ្ចាក់ថាសព្វស្រ្តីរងគ្រោះខាងលើពិតជាចងកសម្លាប់ខ្លួនពិតប្រាកត់មែន។
បច្ចុប្បន្នសាក​សាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅ​ដម្កល់ទុកនៅវត្តសន្សំកុសលដើម្បីធ្វើបុណ្យតាមប្រពៃណី៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *