ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​

 

 

ភ្នំពេញ៖​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២នាក់​ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួនយកទៅសាកសួរ​។ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​នោះ​ បាន​ធ្វើ​ សកម្មភាព​លួចយក​ម៉ូតូ​ម៉ាក​ ស៊ុយ​សុគី​និច​ មួយគ្រឿង​របស់​ ស្ត្រី​ជនរងគ្រោះ​ម្នាក់​ដែល​ទុក​នៅ​មុខ​ផ្ទះ​ បានសំរេច​។ហេតុការណ៍​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​ ១១និង​៣០នាទី​ព្រឹក​ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៨​ ទុលមុខនិង​ផ្ទះ​លក់​ថ្នាំពេទ្យ​ យីហោ​ឱសថស្ថាន​ ប៉ោ​សារិន​ ម្តុំ​សេះស​ ផ្ទះ​៣០ម៉ែត្រ​ ភូមិ​ដំណាក់ធំ៣​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​។

​ ជន​សង្ស័យដែល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួនមានឈ្មោះ​ យឺន​ វឌ្ឍនៈ​ ហៅឌុន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបប​ កម្មករ​រោងចក្រ​ ស្នាក់នៅភូមិបឹងធំ​ សង្កាត់​បឹង​ធំ​ ខណ្ឌពោ​ធិសែន​ជ័យ​។ ចំណែកម្នាក់​ទៀតដែល​រត់គេចខ្លួន​រួច​ មានឈ្មោះ​ ណាង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។​ដោយ​ឡែក​ជនរងគ្រោះមានឈ្មោះ​ ​ សុង​ មករា​ ភេទស្រី​ អាយុ​៣០ឆ្នាំ​ មុខរបប​ ពេទ្យ​ ស្នាក់នៅ​ផ្ទះជួល​ ម្តុំ​ សេះស​ ភូមិដំណាក់ធំ​៣​ ផ្លូវ៣០ម៉ែត​ សង្កាត់​ស្ទឹងមាន​ជ័យ៣​ ខណ្ឌមានជ័យ​ មាន​ស្រុក​កំណើត​ភូមិ​អន្លង់​ថ្លឹង​ ឃុំមហាសាំង​ ស្រុក​ភ្នំ​ស្រួច​ ខេត្តកណ្តាល​។ដោយ​ឡែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួចយក​ទៅ​ គឺ​ម៉ាក​ ស៊ុយ​សុគី​ និច​ ពណ៌ស​ មិន​ចាំ​ស្លាកលេខ​។

​តាម​សម្តី​លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានអោយដឹងថា​ នៅ​មុន​ពេល​​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​រូបនេះ​ គឺ​មាន​ស្ត្រី​ម្នាក់​ជាជនរងគ្រោះ​ បានយក​ម៉ូតូ​ ម៉ាក​ស៊ុយ​សុគី​និច​ ពណ៌ស​ មួយគ្រឿង​មិន​ចាំ​ស្លាកលេខ​ ជាម៉ូតូ​របស់​ប្អូន​គាត់​ យកមក​​ទុក​នៅ​មុខ​ផ្ទះ​ ដូច​ធម្មតា​ជារៀង​រាល់ថ្ងៃ។​លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​លេចមុខ​ ជនសង្ស័យ​២នាក់​ ដើរ​ចូលទៅ​ធ្វើ​ជា​ទិញ​ថ្នាំ​ពេទ្យ​ ខណៈ​នោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​​ពីរ​នាក់​ ​ធ្វើ​សកម្មភាព​ កាច់ក​ ម៉ូតូ​របស់​គាត់​ដែល​ទុក​នៅ​មុខ​ផ្ទះ​ បានសំរេច​រួចហើយ​ បានជិះ​រត់គេចខ្លួន​បាត់ស្រមោល​ទៅ​ ដោយ​បន្សល់​ទុក​ជន​សង្ស័យ​ម្នាក់​នៅនឹង​កន្លែង​កើតហេតុ​។ហើយ​ភ្លាមៗនោះ​កម្លាំងរបស់លោក​ ដែល​ល្បាត​ឆ្លង​កាត់បាន​ប្រទះឃើញ​ ហេតុការណ៍​ក៏ឃាត់​ខ្លួន​​ជនសង្ស័យ​យកទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិនគបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នៅចំពោះមុខ​កម្លាំង​នគរ​បាល​បាន​និយាយ​ថា​ រូប​គេ​និង​បក្ខពួក​ម្នាក់​ទៀត​ ពិត​ជា​បាន​ធ្វើ​ សកម្មភាព​ កាច់ក​ យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ហើយ​ពួក​គេ​ធ្លាប់​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បានសំរេច​ចំនួន​៣ដង​រួច​មកហើយ​ ។

​ ក្រោយ​ពី​សាក​សួរ​រួចហើយ​ ជនរងគ្រោះ​បាន​មកដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​៣​ដើម្បី​អោយ​កម្លាំង​នគរ​បាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ចំណែក​ឯ​​ជនសង្ស័យ​វិញ​ត្រូវ​កម្លាំង​នគរ​បាល​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​ អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​បន្ត​៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *