រថយន្តដឹកខ្សាច់ដាច់កាឡេរអិលថយក្រោយបុករះរថយន្ត២គ្រឿង សំណាងមិនមានអ្នករងគ្រោះ

ភ្នំពេញ:រថយន្តដឹកខ្សាច់ធន់ធ្ងន់បើកឡើងស្ពានព្រែកសំរោងស្រាប់ តែដាច់កាឡេ ហើយរអិលថយក្រោយបណ្តាលអោយបុករះរថយន្តតូច ២គ្រឿង តែសំណាងល្អមិនមានមនុស្សរងរបួសនោះឡើយ កាលពីវេលាម៉ោង១១ទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រែកសំរោងខាងកើត ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
រថយន្តបង្កម៉ាកជាប្រភេទរថយន្តដឹកខ្សាច់ធន់ធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-9511ជារបស់ក្រុមហ៊ុនខ្សាចសុខលីមានទីតាំងនៅចំនុចបឹងស្នោរ សង្កាតនិរោធ ខណ្ឌច្បារអំពៅ ក្រោយបង្កហេតុ ។
រថយន្ត២គ្រឿងដែលរងនូវការខូចខាតមាន, ១-ម៉ាកហាយឡិនឌ័រពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2V-3316 ម្ចាស់រថយន្តពាក់ស័ក្តិ៤ ជាមន្ត្រីនគរបាលជាតិបំរើការនៅសាលាបណ្ឌិតសភានគរបាលជាតិនៅដីឥដ្ឋ និងមួយគ្រឿងទៀតម៉ាកស្តារ៉ិច ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2F-3319 ។
លោកវរៈសេនីយ៍ទោឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានអោយដឹងថា មុនពេលកើតហេតុរថយន្តដឹកខ្សាច់បើកឡើងស្ពានព្រែកសំរោងទិសដៅពីកើតទៅលិច ។

បើកឡើងស្ពានបានប្រហែល៥០ម៉ែត្រស្រាប់តែរថយន្តដាច់កាឡេបណ្តាលឲ្យរអិលថយក្រោយ….ភ្លាមៗនោះព្រូបានលោតចុះពីលើរថយន្តយកកំណល់មកកល់ដែរតែកល់មិនជាប់…ឃើញសភាពមិនស្រួលព្រូរថយន្តបានរត់មកស្រែកអោយអ្នកដំណើរដែលនៅលើផ្លូវនាំគ្នាគេចចេញ។ចំណែករថយន្តតូច២គ្រឿងបើកគេចមិនទាន់ក៍ត្រូវរថយន្តដឹកខ្សាច់បើកកៀរខ្ទេចមួយចំហៀងតែមិនមានបង្កគ្រោះថ្នាក់ដល់អ្នកនៅក្នុងរថយន្តឡើយ៕ សារ៉េត

s1s2s2

Leave a Reply

Your email address will not be published. Required fields are marked *