ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង​!​ចុងក្រោយចូលពេទ្យនិងចូលប៉ុស្តិ៍

 

 

ភ្នំពេញ៖ ក្រុមបងធំ និងបងតូចចំនួន៣ ក្រុមមានគ្នាជិត១០នាក់ ខ្លះមានដែកសោ ខ្លះមានដំបង បានជិះម៉ូតូដេញវាយ កាប់ចាក់គ្នាដូចក្នុង រឿងបណ្តាលឲ្យផ្អើលអស់អ្នកភូមិ អ្នកស្រុក ប៉ុន្តែលទ្ធផលចុងក្រោយ ខ្លះរងរបួសដេកពេទ្យ ខ្លះត្រូវនសម្ថិតកិច្ចឃាត់ខ្លួន និងខ្លះទៀតរត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍វាយកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​មូលដ្ឋានបានបញ្ជាក់ថា នៅមុនកើតហេតុ ក្រុមបងធំ បងតូចទាំងនេះ ផ្តើមចេញពីការជិះម៉ូតូធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងផ្សារ​ព្រៃទា ស្របទិសគ្នា ដោយម្ខាងមានគ្នា៣នាក់ ម្ខាង២នាក់ និងម្ខាងទៀតមានតែម្នាក់ រួចក៏បានទាក់ពាក្យសំដីគ្នា ក្នុងពេលធ្វើដំណើរ រហូតឈានដល់ធាក់ម៉ូតូគ្នាផ្តួល និងដេញតាមវាយកាប់ចាក់គ្នា ដោយខ្លះមានដំបងដែក ខ្លះ​ដំបង​ឈើចាប់ផ្តើមប្រយុទ្ធគ្នាពេញលើដងផ្លូវ យ៉ាងអនាធិបតេយ្យមួយប្រាវរហូតរបួសរៀងៗខ្លួន ផ្អើលអស់ភូមិមានការភ័យខ្លាច។ ភ្លាមៗនោះ កម្លាំង​នគរ​បាល​បានចុះទៅអន្តរាគមន៍ និងបំបែកក្រុមបងធំទាំងនោះ និងឃាត់ខ្លួនផងដែរ។ ចំណែកឯអ្នក​រងរបួសដេកពេទ្យចំនួន២នាក់ និងខ្លះទៀតរត់គេចខ្លួនបាត់។

តាមប្រភព​ព័ត៌មានពី​មន្ត្រីនគរបាលមូលដ្ឋាន បញ្ជាក់បន្ថែមថា ក្រុមក្មេងទំនើងទាំងនេះមាន៣ក្រុមរួមមាន៖ ភាគីទី១មានគ្នា៣នាក់ ឈ្មោះ សែម ជីវ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ (របួសធ្ងន់ យកទៅពេទ្យ) និង២នាក់ទៀតរបួសស្រាល គេចខ្លួន (ជិះម៉ូតូស្កូបពីមួយគ្រឿងមានគ្នាបីនាក់)។
ភាគីទី២មានម្នាក់ឯងឈ្មោះ ក ប៉ារីស ហៅ ដា ស្រស់ អាយុ២២ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិបឹងល្វា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់ (ជិះម៉ូតូ MSX ពណ៌ខ្មៅ លាយក្រហមស្លាកលេខភ្នំពេញ 1GO-8712)។
ភាគីទី៣មានគ្នា២នាក់ឈ្មោះ រិទ្ធ តារ៉ាវុទ្ធី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ រងរបួសបែកក្បាល។ អ្នករួមដំណើឈ្មោះ វ៉ន អាយុប្រហែល
២៩ឆ្នាំ របួសស្រាលកគេចខ្លួន (ជិះម៉ូតូ FZ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CX-2160)៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *