អគ្គីភ័យឆាបឆេះផ្ទះលក់កាហ្វេ នៅជិតស្ពានអាកាសស្ទឹងមានជ័យយ៉ាងសន្ធោសន្ធៅ

 

 

រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះលក់កាហ្វេនៅម្តុំគល់ស្ពានស្ទឹងមានជ័យ នៅចំណុចផ្ទះ លេខ២០៨ ផ្លូវលេខ២៧១ ក្រុមទី៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បណ្ដាលឲ្យឆេះអស់ផ្ទះមួយខ្នងទាំងស្រ៊ុង។

តាមប្រភព​ព័ត៌មានពី​អាជ្ញាធរមូលដ្ឋានបាន​អោយ​ដឹង​ថា​ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែគេពុំទាន់ដឹងថា៖ ការឆាបឆេះបណ្តាលមកពីនៅឡើយទេ។

ប្រភព​ដដែល​បានបន្តថា ទីតាំងកើតហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ឈ្មោះ អួន ឡែន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ បានជួលទៅអោយឈ្មោះ ស៊្រុន ម៉ែន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀត​ណាម​បានជួលទីតាំងនេះ បើកអាជីវកម្មលក់កាហ្វេ ដោយទីតាំងអគ្គីភ័យខាងលើជាប្រភេទផ្ទះឈើប្រក់ សង្ហ័សី មានទំហំ ៥x២០ម៉ែត្រ បានរងការឆេះខូចខាតទាំងស្រុង។

សូម​បញ្ចាក់ឲ្យដឹងទៀតថា អគ្គីភ័យបានរលត់នៅវេលា ម៉ោង ២២:៥០នាទី ដោយប្រើប្រាស់ទឹកអស់ ចំនួន ២២ឡាន ដោយក្នុងនោះមាន ៖ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ១៧គ្រឿង ( ប្រើអស់ )។ .រថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ០៤គ្រឿង ( ប្រើអស់ ) និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿងផងដែរ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *