ជិះម៉ូតូសុខៗស្រាប់តែ​ងងឹត​មុខ​ដួល​ស្លាប់ភ្លាមៗ​មួយ​រំពេច​

 

 

ភ្នំពេញ ៖ សាក​សព​បុរសម្នាក់ជិះម៉ូតូឌុបកូនប្រុសចេញពីផ្ទះមក ធ្វើការនៅម្តុំសែនសុខភ្នំពេញថ្មី ខណៈ​ដែល​ឌុបកូនមកដល់កន្លែងការហើយ ជិះម៉ូតូម្នាក់ឯងមកវិញ តាមផ្លូវស្រាប់តែងងឹតមុខដួលម៉ូតូស្លាប់ភ្លាមមួយរំពេចសង្ស័យថាខ្យល់គរ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង ៦និង៤៥នាទីព្រឹក​ថ្ងៃ​អង្គារ៍​១៤កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី ៣០ មករា ២០១៨ នៅតាមផ្លូវ ១០១១ កែងន៨ង១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

សាក​សពបុរសខាងលើមានឈ្មោះ តុល វ៉ិត អាយុ៤៦
ឆ្នាំ រស់នៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែងខណ្ឌដង្កោ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដារឌ្រីមសេ១២៥ ស៊េរី០៦ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ។

តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញបុរសខាងលើជិះម៉ូតូម៉ាកហុងដា​សេ១២៥​ស៊េរី០៦ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733ធ្វើដំណើរតាមផ្លូវ១០១១ពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានដួលម៉ូតូដោយខ្លួនឯង ដល់ពេលប្រជាពលរដ្ឋចោមរោមមើល ទើបដឹងថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បើតាមសម្តីពីកូនស្រីរបស់សពបានឲ្យ​ដឹងថា មុនពេលកើតហេតុ គាត់បានឌុបកូនប្រុសម្នាក់ចេញពីផ្ទះនៅភូមិទួលសំបូរ ឆ្ពោះមកភ្នំពេញថ្មីដែលជាកន្លែងកូនប្រុសធ្វើការ​ លុះ ពេលដាក់កូនដល់រួចរាល់ គាត់ក៏បានជិះម៉ូតូមកវិញ ដូចសព្វមួយដង។ ប៉ុន្តែ​ក្នុងថ្ងៃនេះម៉ោងប្រហែលជាង៧ព្រឹក បានទទួលទូរស័ព្ទពីប្អូនប្រុសថា ឪពុកខ្លួនបានស្លាប់ហើយ ដោយសង្ស័យខ្យល់គរ ទើប កូនស្រី បានធ្វើដំណើរមកមើលនៅកន្លែងកើតហេតុ ឃើញឪពុកស្លាប់ពិតមែន ដោយឡែកប្អូនប្រុសបានចេញទៅរកក្រណាត់ស មកគ្របសពឪពុកខ្លួន។

ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរបាល​មូលដ្ឋានបាន ពិនិត្យសពឃើញថា​ពិតជាស្លាប់ដោយសារខ្យល់គរ មែន ទើបរៀបចំឯកសារប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ឯ​គេហដ្ឋាន​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *