កម្លាំងចំរុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំ

 

 

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងចំរុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ ឃាត់ខ្លួន ខណៈដែលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ រួមនិងថ្នាំ១កញ្ចប់ធំ។ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី២៩ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៥០នាទីយប់ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ផន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ទី២.ឈ្មោះ ធី សុវណ្ណរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ទី៣.ឈ្មោះ វិន សីហា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីសំបួរមាស ស្ថិតនៅសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ

តាមប្រភព​ព័ត៌មានពីរសមត្ថកិច្ចបានអោយដឹងថា កាលពីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០១៨ កម្លាំងចំរុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះត្រង់ចំណុចខាងលើ លុះដល់ម៉ោងកើតហេតុ ក៏មានជនសង្ស័យ ទាំង៣នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកស៊ុយស៊ុគីលែត(ZUZUKI LETS)ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1FI 31 19។ពីជើងទៅត្បូងដល់ចំណុចខាងលើ សមត្ថកិច្ចយើងក៏បានហៅអោយឈប់ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ដែលជនសង្ស័យឈ្មោះ ផន ភារុន លាក់ទុកក្នុងហោប៉ាវខោក្រោយខាងឆ្វេង ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។សម្ភារៈដែលសមត្ថកិច្ចដកហូតរួមាន ម៉ូតូម៉ាកZUZUKI LETS) មួយគ្រឿងនិងថ្នាំញៀនចំនួន១កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យទាំង៣រួមវត្ថុតាងត្រូវបានសមត្ថកិច្ចកំពង់សាកសួរនាំនៅអធិការរដ្ឋានខណ្ឌដង្កោ​ដើម្បី​កសាងសំណុំរឿងបញ្ជនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *