បុរសម្នាក់តូចចិត្តមាន​ជំងឺរ៉ាំរ៉ៃព្យាបាលមិនជាធ្វើអត្តឃាតចងកស្លាប់ចោលប្របន្ធកូន

ខេត្តព្រៃវែង:​​  បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនចោលប្រពន្ធកូន យ៉ាងអាណោច​អាធ័ម ព្រោះតែមានជំងឺប្រចាំកាយព្យាបាលមិនជា ។

ហេតុការណ៍គួររន្ធត់នេះបានកើតឡើង កាលពី​ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង​២និង១៥នាទីរំលងអធ្រាត្រ ស្ថិតនៅចំណុច​បន្ទប់លើផ្ទះជនរងគ្រោះ ​ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សពរងគ្រោះមានឈ្មោះ ខុន ឡូ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានយកក្រម៉ចំនួន២តភ្ជាប់គ្នា មកចង.ក​ខ្លួនឯង ទៅនឹងននងផ្ទះក្នុង​បន្ទប់បណ្តាលឲ្យស្លាប់​​​ មិនដឹងតាំងពីពេលណាមក​នោះទេ លុះពេលព្រលឹមស្រាងៗ ក្រុមគ្រួសារភ្ញាក់ពីដំណេកឃើញបែបនេះក៏មានការភ្ញាក់ផ្អើលតែម្តងទៅ ។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ការធ្វើអត្តឃាតនេះមូលហេតុដោយសារជនរងគ្រោះ មានជំងឺ​ប្រចាំកាយយូរឆ្នាំមកហើយទោះបីប្រពន្ធកូនរកគ្រូពេទ្យ ឬគ្រូខ្មែរព្យាបាលក៏មិនជាដែរ ​ ។

ក្រោយមកសមត្ថកិច្ចជំនាញចុះទៅដល់ធ្វើកោសល្យវិច័យសន្និដ្ឋានថារងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតប្រាកដមែន ទើប ប្រគល់​សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *