ប៉ូលិស​សេដ្ឋកិច្ចបាត់ដំបង ចុះ​ត្រួត​ពិនិត្យ​អាហារ​កំប៉ុង​វេច​ខ្ចប់​ហួស​កំណត់ប្រើប្រាស់

ខេត្តបាត់ដំបង៖ ដោយមាន​ការចង្អុល​បង្ហាញរបស់​លោក ​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និងដឹកនាំ​បញ្ជា​ដោយលោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង​ផែន​ប្រឆាំង​បទល្មើស លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច បានដឹកនាំ​កម្លាំង​ចុះត្រួត​ពិនិត្យ​និង​បានធ្វើ​កំណត់​ហេតុដកហូត​នូវប្រភេទ​អាហារកំប៉ុង វេចខ្ចប់​មួយចំនួន​ដែលហួស​កំណត់​ឬផុតសុពលភាព​ប្រើប្រាស់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃចន្ទ​១៣កើត ខែមាឃ ឆ្នាំរកា​ នព្វស័ក ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃ​ច័ន្ទ ទី២៩​ ខែមករា ឆ្នាំ២០១៨  នៅតាម​ស្តង់លក់​ដូរក្នុង​ផ្សារថ្មីស្ថិតក្នុង​ភូមិ១៣មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង ។ អាហារ​កំប៉ុងវេច​ខ្ខប់ដែលផុត​កំណត់​ប្រើប្រាស់​ត្រូវបាន​ធ្វើកំណត់​ហេតុដកហូត​នោះនឹង​ត្រូវយក​រក្សាទុក​ហើយ​បន្ទាប់មក​ខាងជំនាញ​នឹងសុំគោលការណ៍​ទៅតំណាង​អយ្យកាអម​សាលាដំបូង​ខេត្តដើម្បី​រៀបចំកា​របំផ្លាញចោល (ដុតបំផ្លាញ​ឬកប់ចោល)នៅពេលក្រោយ  ។

លោក​វរសេនីយ៍ទោ ប្រាក់ ធី ​នាយរង​ការិយាល័យ​នគរបាល​ប្រឆាំងបទ​ល្មើសសេដ្ធកិច្ច បាន​អប់រំណែនាំ​ដល់ក្រុម​អាជីវករ​លក់ដូរ​ដោយសុំឲ្យ​ពួកគាត់​ឈប់​ដាក់លក់​នូវប្រភេទ​ទំនិញកំប៉ុង និងអាហារវេច​ខ្ចប់គ្រប់​ប្រភេទ​ដែលផុតកំណត់​ឬហួសសុពលភាព​ប្រើប្រាស់ ។ លោកបានអំពាវ​នាវសុំបង​ប្អូនប្រជា​ពលរដ្ឋ​ទាំងអស់​ពេលនាំគ្នា​ទិញទំនិញ​ដែលជា​ប្រភេទ​អាហារ​កំប៉ុង​វេចខ្ចប់យក​មកប្រើប្រាស់​នោះសូមពិនិត្យ​មើលកាលបរិ​ច្ឆេទប្រើប្រាស់ឲ្យបាន​ត្រឹមត្រូវ​ ពីព្រោះប្រភេទអាហារ​ដែលផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងនោះវានឹង​បង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរដល់​សុខភាព​របស់លោកអ្នកខ្លាំងណាស់  ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *