បង្ក្រាបមុខសញ្ញាគ្រឿងញៀនពីកន្លែងផ្សេងគ្នាក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់​របស់​អធិការស្រុកឧត្តុង

 

 

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃ ៣០ខែមករា ឆ្នាំ២០១៨ ដោយមានសេចក្តី រាយការណ៍របស់បងប្អូនប្រជាពលរដ្ឋ អំពី សកម្មភាព ជួញដូរគ្រឿងញៀន ដ៏សកម្មនៅក្នុងភូមិឃុំរបស់ពួកគាត់នោះ។ កងកម្លាំងអធិការដ្ឋាននគបាលស្រុកឧដ្តុង ដឹកនាំដោយលោក ខឹម សាមុន និងមានការសហការចូលរួមពីកងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំយុទ្ធសាមគ្គី បានធ្វេីការបង្ក្រាបហេីយឃាត់បានមុខសញ្ញាជួញដូរម្នាក់នៅចំណុចភូមិត្បែងឃុំ រុងរឿង ស្រុកថ្ពង ក្នុងចំណោម២រត់រួចម្នាក់។ហេីយ​បន្ត​ឆែករកឃេីញម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿងញៀនបានចំនួន០២កញ្ចាប់តូចនិងទូរសព្វ័ចាស់០១គ្រឿង។

ជនសង្ស័យ​នេះ​ត្រូវបានគេស្គាល់ឈ្មោះ​ សុះ ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកត់ រស់នៅក្នុងភូមិឃុំខាងលេី។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថា គ្រឿងញៀនទាំងនេះរូបគេបានយកកម ពីមេខ្លោងម្នាក់ទៀតឈ្មោះ ផល ម៉ាប់ បានប្រេីអោយរូបគេយកមកលក់ អោយ​អ្នក​ប្រេីប្រាស់នៅក្នុងតំបន់ខាងលេីនេះតែម្តង។

ក្រោយពីធ្វេីការសាកសួរជនសង្ស័យខាងលេីរួចមក កងកម្លាំងជំនាញ​នៃ​អធិការ​ស្រុក​បន្តទៅឃាត់ខ្លួនបានមុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ទៀតនៅនិងផ្ទះ។
ទី១)មានឈ្មោះ ផល ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ ត្បែង ឃុំ រុងរឿង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ និងទី០២ឈ្មោះ ចិន ទូចនៀង ភេទប្រុស អាយុ ៣១ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។​បន្ទាប់​ពី​ការបន្តបង្ក្រាបបានន​កម្លាំង​នគរបាល​ក៏ដកហូតបានចង្ក្រានហ្គាស់ចំនួន០១ ចានសំរាប់ចំរាញ់គ្រឿងញៀនចំនួន០១ មានសោសំរាប់ដោះម៉ូតូមួយចំនួនធំនិងគ្រឿងញៀនចំនួន០១កញ្ចាប់តូចបន្ថែមទៀតផងដែរ។

ហេីយនៅក្នុងករណីបង្ក្រាបបានទាំង២កន្លែងខាងលេីនេះកម្លាំង​នគរបាល​ជំនាញ់យេីងក៏បានរកឃេីញម៉ូតូមិនប្រកក្រតីចំនួន០៣គ្រឿង ពីជនសង្ស័យទាំង០៣នាក់ខាងលេី ដែលទី០១នោះមានម៉ូតូ ម៉ាក់សង់ C125ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BF: 1665 ទី០២ ម៉ូតូម៉ាក់សង់ C125ពណ៌​ខ្មៅ ពាក់ស្លាកលេខកំពត 1C:9453 និងមួយគ្រឿងទៀតម៉ាក់ ស្មាក់វីពណ៌​ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ 1F3468។

ក្រោយពីការបង្ក្រាបមុខសញ្ញាដ៏សកម្មខាងលេីរួចមក កម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកឧដ្តុងកំពុងកសាងសំណុំរឿង ដេីម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *