ជនពិការម្នាក់ជាអតីតមន្ត្រី​នគរបាល​នៅអគ្គស្នងការស័ក្ត៤ ស្រវឹងបើករថយន្តទៅបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណុំ

 

 

 

ភ្នំពេញ៖ បុរសម្នាក់ជាអតីតមន្ត្រី​នគរបាល​ស័ក្ត៤នៅអគ្គស្នងការនគរបាលជាតិ និងជាជនពិការជើងឆ្វេងម្ខាងផឹកស្រាស្រវឹងបើករថយន្តTACOMAទៅបុកម៉ូតូកំពុងចតនៅលើចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជាច្រើន កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញរថយន្តបង្កម៉ាក​​ TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-7107 បើកបរដោយបុរសម្នាក់ជាជនពិការជើងម្ខាង ហើយក៏ជាអតីតមន្ត្រីសមត្ថកិច្ចនៅអគ្គស្នងការនគរបាជាតិ​ ស័ក្ត៤ផងដែរ បានបើកបរតែម្នាក់ឯង ទាំងស្រវឹងស្រាឡើងជោកជាំ ហើយធ្វើដំណើតាមបណ្ដោយផ្លូវបេតុងក្នុងភូមិឬស្សី ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតចូលមកបញ្ច្រាស់ផ្លូវ និងបុកម៉ូតូមួយគ្រឿងម៉ាក MOOVE ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1DG-3363 ដែលចតនៅលើចញ្ចើមផ្លូវមុខផ្ទះ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។​ ចំណែករថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេង និងបើកបន្តទៅបមុខបានប្រហែល១០០ម៉ែត្រទើបឈប់ តែត្រូវប្រជាពលរដ្ឋជាច្រើននាក់បានឃាត់ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតភ្លាមៗផងដែរ ។

ក្រោយមកបុរសបង្កហេតុ និងជាជនពិការដែលតាំងខ្លួនជាមន្ត្រីសមត្ថកិច្ចនៅអគ្គស្នងការនគរបាលជាតិ ស័ក្ត៤ខាងលើ ត្រូវបានមិត្តភ័ក្តដឹកយកទៅផ្ទះតាមសម្រួល ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ2 រងចាំដោះស្រាយគ្នាតាមក្រោយ ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *