រថយន្តក្រឡុកសុីម៉ង់ត៍បើកបុកនិងកិនបណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

 

 

 

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង​កើតហេតុយ៉ាងអាណោចអាធម៌​ ខណៈ​ដែល​ជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តក្រឡុកសុីម៉ង់ត៌បើកបុកនិងកិនអូសម៉ូតូជាប់ក្រោមរថយន្តចំងាយជាង១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមករាឆ្នាំ២០១៨ នៅចំណុចមុខគ្លីនិក មេគង្គភ្នំពេញ តាមបណ្តោយផ្លូវលេខ៣១០កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះផល សុវណ្ណវញ្ញា ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យសុីសុវត្តិ ស្នាក់នៅផ្ទះជួលលេខ៣២ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។ចំណែកតៃកុងរថយន្តឈ្មោះឃុតសុភាព ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើតនៅភូមិត្រពាំងច្របក់ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1N 8924 បើកបរដោយយុវជនម្នាក់និងម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រឡុកសុីម៉ងត៌ ក្រុមហ៊ុនជីបម៉ុង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានបុកម៉ូតូនិងកិនបណ្តាលអោយអ្នកជិះបែកក្បាលម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់ទាំងម៉ូតូនៅជាប់ខាងក្រោមរហូតបានចំងាយប្រហែល១០០ម៉ែត្រទើបត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ជើងគោករាជធានីដើម្បីចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់។ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *