កូនវាយឪនឹងដងពូថៅដួលបោកក្បាលហូរឈាម ពេលចូលទៅឃាត់កុំឲ្យឈ្លោះគ្នា

ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ​បាន​រង​របួស​ក្បាល​ដោយសារ​តែ​កូនដើមរបស់ប្រពន្ធ​ឈ្លោះ​គ្នា​ហើយបុរសនេះចូល​ទៅ​ឃាត់ ត្រូវ​កូនប្តីដើមរបស់ប្រពន្ធនឹង​ពូថៅ​ដួល​បោក​ក្បាល កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល ថ្ងៃ​អង្គារ ១៤កើត ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ នៅផ្ទះ​ជន​រង​គ្រោះ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

មន្ត្រី​នគរបាលក្រុង​តា​ខ្មៅ ​បានឱ្យ​ដឹង​​ថា ជនសង្ស័យ​ឈ្មោះ អឿ​ន សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​បើកបរ​រថយន្ត ។ ក្រោយ​កើតហេតុ​ជនសង្ស័យត្រូវនគរបាល​បាន​ឃាត់ខ្លួន​។ចំណែក​ជន​រង​គ្រោះជា​ឪពុកចុង​ឈ្មោះ អំ តារា អាយុ​៥២​ឆ្នាំ មុខរបរ​ជាងសំណង់ បាន​រង​របួស​ក្បាល ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ជនល្មើស​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្អូនបង្កើត​របស់​ខ្លួន​រឿង​បាត់​លុយ​ហើយបានឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា ។ ពេលឃើញ​ដូចនេះ​ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ជួយ​ឃាត់​ធ្វើ​ឱ្យ​ជនសង្ស័យខឹង​បាន​យក​ពូថៅ​បម្រុង​កាប់​ឪពុកចុង ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ចាប់ហើយមានការ​ប្រតាយប្រតប់​បណ្តាល​ត្រូវ​ក្បាល​នឹង​ដង​ពូថៅ​ដួល​បោក​ក្បាល​ត្រូវ​ចំ​ដែក​កន្ទុយ​រ៉ឺ​ម៉ក​រយះ​ក្បាល​ហូរ​ឈាមតែម្តង។ បន្ទាប់​មក​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​បំបែកចេញ និង​នាំ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ ។

ដោយមានដាក់ពាក្យបណ្តឹងពីឪពុកចុងនគរបាល​បាន​ចុះ​ទៅឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *