ស្លាប់ម្នាក់រង​របួសធ្ងន់ស្រាល៣នាក់​ជិះម៉ូតូបុករ៉ឺម៉ក

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកយុវជន៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបុករុឺម៉កម៉ូតូកង់បីទល់មុខគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨ នៅផ្លូវលេខ2011 ស្ថិតក្នុងសង្កាត់ភ្នំគោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាក​សពជនរងគ្រោះជាម្ចាស់រុឺម៉កម៉ូតូមានឈ្មោះ ឆន ម៉ន ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នករត់រឺម៉កម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលំ ភូមិក្រាំងអង្រ្កង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតនៅឃុំជ្រៃលាស់ ស្រុកពញ្ញាព្ម ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនោះ គឺបានបើករុឺម៉ក់ម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវលេខ២០១១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីនិច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9419 បានឌុបគ្នាតាមបណ្ដោយផ្លូវ2011 ទិសដៅពីត្បូងមកជើង (បញ្ច្រាសទិសគ្នា )ក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយក៏វ៉ារថយន្តមួយគ្រឿងទៀតនៅពីមុខ តែវ៉ាមិនផុត ក៏ជ្រុលទៅបុករុឺម៉កម៉ូតូកង់បីចំពីមុខយ៉ាងទំហឹងបណ្ដាលអោយបោកផ្ទុបគ្នាធ្វើអោយម្ចាស់រឺម៉កម៉ូតូកង់បីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់ពីរនាក់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករឺម៉កម៉ូតូនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគលអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *