ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​ ខណៈ​ដែល​បំរុង​ធ្វើ​សកម្ម​ភាព​កាច់​ក​ម៉ូតូ​

 

 

 

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ដើរ​ធ្វើ​សកម្ម​ភាព​លួច​ឆក់​ប្លន់​យ៉ាង​សកម្ម​ អស់​លក្ខណ៍​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរ​បាល​ខណ្ឌ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​បំរុង​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ ម៉ូតូ​របស់​ជន​រង​គ្រោះ​។​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១០នឹង​២០នាទី​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ១រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី​១ខែ​កុម្ភៈ​ឆ្នាំ​២០១៨ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​២​ខណ្ឌ​ពោធិ៍​សែន​។

ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ជា​ ធា​ អាយុ​៣៥ឆ្នាំ​ មុខ​របរ​ ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ រូប​លោក​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​ក្នុង​មូល​ដ្ឋាន​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​២នាក់​បំរុង​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​។ពេល​នោះ​រូប​លោក​ក៏​ទំនាក់ទំនង​ហៅ​កម្លាំងនគរបាល​បន្ថែម​មក​ឡោម​ព័ន្ធ​ដើម្បី​ចាប់​ជន​សង្ស័យ​ ប៉ុន្តែ​​ជន​សង្ស័យ​ដឹង​ខ្លួន​ទាន់​ ធ្វើ​អោយ​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ បន្សស់​ទុក​តែ​ជន​ដៃ​ដល់​ដែល​បំរុង​ធ្វើ​សកម្ម​ភាព​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួននឹង​ដក​ហូត​វត្ថុតាង(កូន​សោរ​សំរាប់​កាច់​ក​ម៉ូតូ​)​យក​មក​សាក​សួរ​នៅ​អធិការ​ខណ្ឌ​។

បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ដើម្បី​សាក​សួរ​ព្រម​ទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *