ភ្នំពេញៈបុរសជនជាតិអាមេរិកាំងម្នាក់បាន ដើររអិលជើងធ្លាក់ពីលើក្បាលទូក ចូលទឹកទន្លេលិចខ្លួនបាត់ស្រមោលបង្កការភ្ញាក់ការផ្អើលនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើទូកទេសចរណ៍លើផែបណ្ដែតភ្នំពេញ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KEN KRAMRE ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិក ស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បើតាមសម្ដីបុរសជាជនជាតិអាមេរិចកាំងម្នាក់ ហើយក៏ជាម្ចាស់ទូកដែលមានឈ្មោះPAUL BRIAN អាយុ៤៤ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងជនរងគ្រោះដែលបានស្គាល់គ្នាពីមុន បានពិភាក្សាគ្នារឿងការងារ បន្ទាប់មកពួកគាត់ក៏បានណាត់គ្នាទៅហាង ទីតានិក បន្ថែមទៀត នៅក្បែរផ្សាររាត្រី ហើយជនរងគ្រោះក៏បានដើរឡើងទៅមុន តែមិនដឹងជាមូលហេតុអ្វីនោះទេ ធ្វើឲ្យជនរងគ្រោះធ្លាក់ចូលទៅក្នុងទឹកទន្លេ បណ្ដាលឲ្យលិចខ្លួនបាត់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុភ្លាមៗ បុគ្គលិកដែលនៅ ក្នុងលើទូកទាំងអស់ បាននាំគ្នាជិះទូកតូចៗតាមរក តែទោះជារកយ៉ាងណាក៏នៅតែរកមិនឃើញដែរព្រោះកម្លាំងទឹកគួចហូរខ្លាំងពេក។. . ជាមួយនេះដែរសមត្ថកិច្ចនគរបាលចរាចរជើងទឹករាជធានីភ្នំពេញ សហការជាមួហមន្ត្រីមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីរកពីមូលហេតុអី្វឲ្យច្បាស់ ។គ្រាដែលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ៕ អូន ធួក
